ការគេងស្រមុក គឺបណ្ដាលមកពីសាច់ដុំនៅត្រង់កសម្រាកក្នុងអំឡុងពេលគេងលក់ដែលធ្វើឱ្យបំពង់ករួមតូច ស្ងួត និងពិបាកដកដង្ហើម។ ដូច្នេះហើយ ខាងក្រោមនេះគឺជាវិធី ៤ យ៉ាងដើម្បីកាត់បន្ថយបញ្ហានៃការគេងស្រមុក៖

១.ទទួលទានស្ពៃក្តោប៖ ស្ពៃក្តោប អាចជួយព្យាបាលជំងឺផ្តាសាយ តឹងច្រមុះ និងកាត់បន្ថយការកកឈាមក្នុងសរសៃឈាម ជាពិសេសវាក៏ជួយឱ្យបំពង់កមានសំណើម និង កាត់បន្ថយរោគសញ្ញានៃការគេងស្រមុកផងដែរ។Is snoring always a sign of sleep apnea? - Harvard Health

២.ទទួលទានម្ទេស៖ ម្ទេស មានរសជាតិហឹរនឹងជួយសម្រួលដល់ផ្លូវដង្ហើម និងបំពង់កឱ្យមានសំណើម កាត់បន្ថយការកន្ត្រាក់នៃសាច់ដុំជុំវិញទងសួត ដូច្នេះវាមានប្រសិទ្ធភាពបំផុតក្នុងការជួយកាត់បន្ថយការគេងស្រមុក។

៣.ទទួលទានខ្ញី៖ បុកមើមខ្ញី ដាំឱ្យពុះជាមួយទឹកហើយផឹក វានឹងជួយផ្តល់សំណើមដល់បំពង់ក ប្រព័ន្ធផ្លូវដង្ហើមដំណើរការកាន់តែស្រួល ដូចនេះវាពិតជាអាចជួយកាត់បន្ថយការស្រមុកបន្តិចបន្តួចជារៀងរាល់ថ្ងៃ។How can I stop someone snoring? | Sleep | The Guardian

៤.ធ្វើលំហាត់ប្រាណ៖ ភាគច្រើនគេសង្កេតឃើញថាអ្នកធាត់ច្រើនមានបញ្ហាគេងស្រមុកខ្លាំងជាងមនុស្សធម្មតា ដូចនេះសម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់គួរសាកល្បងសម្រកទម្ងន់ដោយផ្ដោតទៅលើការធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំឡើងវិញ៕ ប្រភព៖sanook