ប្រទេសកម្ពុជា ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG និយាយថា បើតាមសារព័ត៌មានល្បីរបស់ប្រទេសឡាវបានចុះផ្សាយថា នៅឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរច្រើនជាងមុន ក្នុងនោះប្រាសាទអង្គរវត្តមានភ្ញៀវទេសចរចូលទស្សនាច្រើន និងកើនឡើងរហូតដល់៦៥៣% ហើយភ្ញៀវទេសចរថៃឈរនៅលំដាប់ទី១ ។

ទំព័រហ្វេសប៊ុក TOURLONG លើកឡើងថា បើតាមរបាយការណ៍ដែលទទួលបានឱ្យដឹងថា កម្ពុជាទទួលបានប្រាក់ចំណូលពីការចូលទស្សនាប្រាសាទអង្គរវត្ត ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់ចំនួន១៦លានដុល្លារអាមេរិក កើនឡើង៧៦៥% ពីចំនួន១,៨៥លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ លើសពីនេះ នៅខែឧសភា ឆ្នាំ២០២៣ ត្រឹមតែ១ខែប៉ុណ្ណោះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន៤៥.៧៥៩នាក់ និងទទួលបានប្រាក់ចំណូលចំនួន២លានលានដុល្លារអាមេរិក ។Angkor Wat voted world's top tourist site

ទំព័រហ្វេសប៊ុក TOURLONG លើកឡើងទៀតថា បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជាលើកឡើងថា ការកើនឡើងយ៉ាងឆាប់រហ័សនេះ ដោយសារការផ្លាស់ប្តូរគោលនយោបាយរបស់ចិនលើវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប្រទេសចិនបានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញក្រៅប្រទេស កាលពីដើមឆ្នាំ២០២៣ ។ អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជារូបនេះបន្តថា ភ្ញៀវទេសចរបរទេសនឹងកើនឡើងជាបន្តបន្ទាប់ ជាពិសេស ភ្ញៀវទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្ត ខណៈក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរបស់កម្ពុជាបានផ្តល់សេវាកម្មហោះហើរឡើងវិញ ។ លើសពីនេះ ភ្ញៀវទេសចរចិន និងការវិនិយោគរបស់ជនជាតិចិន គឺជាសញ្ញាល្អមួយសម្រាប់ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ ។

ទំព័រហ្វេសប៊ុក TOURLONG បានដកស្រង់យោបល់របស់អ្នកលេងបណ្តាញសង្គមថៃមកចុះផ្សាយដូចជា ប្រាក់ចំណូលរាប់លានដុល្លារចូលកម្ពុជា ហើយកម្ពុជាត្រូវប្រមូលប្រាក់ចំណូលចូលប្រទេសឱ្យលើសអាមេរិក និងចិន ព្រោះប្រាសាទអង្គរវត្តស្ថិតក្នុងលំដាប់កំពូលលើពិភពលោកស្រាប់ហើយ រីឯ GDP របស់កម្ពុជាវិញនឹងស្មើប្រទេសសិង្ហបុរីផងដែរ ។ ជនជាតិថៃម្នាក់ទៀតថា ប្រទេសកម្ពុជា និងឡាវជាបងប្អូននឹងគ្នា ហើយឡាវជជែកជាមួយខ្មែរដឹងរឿងមែនទេ ? ទំព័រហ្វេសប៊ុកឡាវ និងភាសាឡាវ ជនជាតិថៃទើបអានដាច់ ។ រីឯជនជាតិថៃម្នាក់ទៀតថា ភ្ញៀវមកកម្សាន្តនៅប្រាសាទអង្គរវត្តលំដាប់ទី១ គឺប្រទេសថៃ ខ្ញុំកើតមកគ្មានបំណងទៅកម្ពុជាទេ កាលពីមុន ខ្ញុំធ្លាប់ទៅផ្សាររុងក្លឿងម្តង ស្រាប់តែមានពួកខ្មែរប្រមាណ១០នាក់មកតាមសុំលុយ បើមិនឱ្យទេ ពួកគេនឹងគំរាម រហូតដល់អាជ្ញាធរមកបណ្តេញចេញ ។Angkor Wat - World-Famous Heritage Site in Cambodia – Go Guides

ជនជាតិថៃម្នាក់ទៀតនិយាយថា យើងឆ្ងល់ណាស់ ពលរដ្ឋខ្មែរស្អប់ថៃណាស់ ប៉ុន្តែពលរដ្ឋថៃនេះហើយដែលបានទៅកម្សាន្តនៅប្រទេសកម្ពុជាច្រើនជាងគេ និងបានចំណាយប្រាក់ចូលកម្ពុជាទៀត ។ នៅពេលប្រាសាទអង្គរវត្តស្ថិតនៅក្រោមការថែទាំរបស់ស្យ៉ាម គឺល្អ ហើយស្យ៉ាមអាចរក្សាវត្ថុបុរាណថែមទៀត ប៉ុន្តែខ្មែរស្អប់ថៃទៅវិញ ។ រីឯបារាំងបានយកវត្ថុបុរាណចេញពីអង្គរវត្ត ដោយបារាំងប្រាប់ថា យកទៅបង្ហាញក្នុងកម្មវិធី ក្រោយមក បារាំងមិនប្រគល់វត្ថុបុរាណឱ្យខ្មែរវិញទេ ប៉ុន្តែខ្មែរបែរជាគោរពបូជាបារាំងយ៉ាងខ្លាំង ។ ចំណែកជនជាតិថៃផ្សេងទៀតថា ក្រៅពីប្រាសាទអង្គរវត្តហើយ តើកម្ពុជាមានតំបន់ទេសចរណ៍ផ្សេងទៀតដែរឬទេ ? កុំប្រាប់ថា អង្គរវត្តបានក្លាយជាតំបន់ទេសចរណ៍លំដាប់ទី១ ពីព្រោះកម្ពុជាមានតំបន់ទេសចរណ៍តែមួយគត់ ។

ជនជាតិថៃម្នាក់ទៀតថា នេះបង្ហាញឱ្យឃើញថា ពលរដ្ឋថៃមានលទ្ធភាពដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ បើមានឱកាស ខ្ញុំនឹងសាកល្បងទៅមើលភាពរីកចម្រើនរបស់កម្ពុជា និងការរស់នៅប្រចាំថ្ងៃ ដូចជា ខ្មែរស៊ីឆ្កែ ស៊ីពស់ និងស៊ីសត្វគ្រប់ប្រភេទ ដូចការចុះផ្សាយរបស់សារព័ត៌មានដែរឬទេ ។ ជនជាតិថៃម្នាក់ទៀតថា កម្ពុជាកុហកខ្លួនឯងដូចកាលពីពេលសង្ក្រាន្តចូលឆ្នាំថ្មីអីចឹង កម្ពុជាប្រាប់ថា ទទួលបានភ្ញៀវទេសចរជាង១០លាននាក់ ប៉ុន្តែជាក់ស្តែង មានភ្ញៀវទេសចរបរទេសតែ៥ម៉ឺននាក់ប៉ុណ្ណោះ ក្រៅពីនេះ ពលរដ្ឋខ្មែរដើរលេងក្នុងប្រទេសខ្លួនឯង ។Angkor Wat: Cambodia's most iconic temple - Lonely Planet

យើងសង្កេតឃើញថា ជនជាតិថៃតែងបង្ករឿងមិនចេះចប់សោះជាមួយកម្ពុជា ដូចជា សម្លៀកបំពាក់ប្រពៃណី វប្បធម៌ កីឡា និងម្ហូបអាហារ ។ កម្ពុជារីករាយទទួលស្វាគមន៍នូវភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាដោយគ្មានការរើសអើងជាតិសាសន៍ ហើយសម្រាប់ជនជាតិថៃចង់មកកម្សាន្តនៅប្រាសាទអង្គរវត្ត កម្ពុជាសូមស្វាគមន៍ជានិច្ច ប៉ុន្តែសម្រាប់ជនជាតិថៃណាមានគំនិតអគតិ ហើយមកកម្សាន្តនៅកម្ពុជាដើម្បីរិះគន់ និងមើលងាយនោះ កម្ពុជាមិនទទួលស្វាគមន៍ទេ ៕

ប្រភព ៖ TOURLONG