Home ព័ត៌មានជាតិ រាជរដ្ឋាភិបាលសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធជាពិសេសស្រ្តីបម្រើការនៅតាមរង្គសាល

រាជរដ្ឋាភិបាលសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធជាពិសេសស្រ្តីបម្រើការនៅតាមរង្គសាល

111
0

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសស្ត្រីដែលបម្រើការ នៅតាមរង្គសាល, ឌីស្កូតក, ខារ៉ាអូខេ, បៀរហ្គាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលKBN News ទទួលបាននាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។

ការផ្តល់ជូននេះធ្វើឡើងក្នុងបរិការណ៍នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ, រាជរដ្ឋាភិបាលតែងតែគិតគូរអំពី សុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយ ”មិនបោះបង់ពលរដ្ឋណាម្នាក់” ឡើយ។ ជាមួយនឹងការគិតគូរនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុង គោលបំណងធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប។

សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ពេលនេះ រាជរដ្ឋាភិបាលសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការ នៅតាមរង្គសាល, ឌីស្កូតក, ខារ៉ាអូខេ, បៀរហ្គាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង។

ជាមួយការផ្តល់ជូននេះ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីចុះបញ្ជីឱ្យពួកគេអាចទៅទទួលយកអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ នៅទូទាំងប្រទេស ដោយឥតបង់ថ្លៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjseC2C5k-tVclHCcdjLNWSLmT5EvtIgXAY8UIQlK587zHt0LEbBLHcsMA_xrSOoDolqkWLLWZpHCE2rH6-JyaxebTllqOWMKEwq139SvoVhARdYKxLvvw8x_Si_GBsqBAPb2tCci3uP1bcEkIh5z3TBdai5SYlUwn3PjGIVBv3_dh0seh_nR_G9wJw/s2048/353621751_663697339130594_4807575111843735525_n.jpg