Home ព័ត៌មានជាតិ ជើងខ្លាំងមានបទពិសោធន៍៣រូប ធ្វើឱ្យកក្រើកឆាកកម្មវិធីលំដាប់ពិភពលោក

ជើងខ្លាំងមានបទពិសោធន៍៣រូប ធ្វើឱ្យកក្រើកឆាកកម្មវិធីលំដាប់ពិភពលោក

254
0

កាលពីយប់មិញនេះ កម្មវិធី The Voice Cambodia រដូវកាលទី៣ បេក្ខជន៣រូបរួមមាន សុខុម រចនា ដែលមហាជនស្គាល់យ៉ាងច្រើនតាមរយៈ Cover បទ «How about now?» និង សាល បាទី ដែលមហាជនស្គាល់យ៉ាងទូលំទូលាយទៅលើបទចម្រៀងរបស់លោកមានចំណងជើងថា «រស់ក្នុងសម្ពាធឯកោ» និង ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង ដែលជាតារាចម្រៀង និងសម្តែង ពេញដោយទេពកោសល្យ ដែលអ្នកទាំង៣សុទ្ធតែមានបទពិសោធន៍លើវិថីនេះធ្វើឱ្យកក្រើកយ៉ាងខ្លាំងនៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះដែលឃើញវត្តមានពួកគេចូលរួម។

សប្តាហ៍ទី២ វគ្គ Blind Auditions ពិតជាកក្រើកយ៉ាងខ្លាំងប្រមូលផ្តុំដោយបេក្ខជនជើងខ្លាំងជាច្រើនរូបចូលរួមបង្ហាញសមត្ថភាពនៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះដែលបេក្ខជនខ្លះក៏ជាអ្នកចម្រៀងស្រាប់ ឯបេក្ខជនខ្លះទៀតមហាជនស្គាល់តាមរយៈបទ Cover ដែលល្បីតាមបណ្តាញសង្គមជាដើម។ ជាក់ស្តែង វត្តមានបេក្ខជន២រូបនេះធ្វើឱ្យកក្រើកឆាកមិនធម្មតាសំឡេងមហាជនចូលរួមស្រែកកងរំពងពេញស្ទូឌីយូពេលឃើញអ្នកទាំងពីរ។ទីបំផុតបានស្តាប់សម្លេងច្រៀងផ្ទាល់របស់តារាយូធូប សុខុម រចនា  ហើយពិតជាពិរោះដូចគេថាមែន (មានវីដេអូ) – Review News

សុខុម រចនា មានអាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាអ្នកចម្រៀងតាមអាហ្វែរ បានជ្រើសបទ «ស្បថមិនឲ្យឃើញមុខបង»ពីសំនៀងកញ្ញា អ៊ីវ៉ា មកប្រកួត។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនោះ បេក្ខនារីរូបនេះត្រូវមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈការ Cover បទ How about Now? ពីសំនៀងដើម ជី ដេវីត ទៅជាVersion អកកាដង់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។
ចំណែកឯការប្រកួតលើកនេះ រចនា ទទួលបានការគោះប៊ូតុងចំនួន៤ ដោយសម្រេចធ្វើជាកូនក្រុមរបស់ ឱក សុគន្ធកញ្ញា។ មិនត្រឹមប៉ុណ្ណោះ រចនា បានអង្រួនឆាកកម្មវិធីដោយCoash ទាំង៤ រាំបទ How about Now?អកកាដង់ ទៀតផង។May be an image of 1 person

បេក្ខជនមួយរូបទៀតនោះគឺ សាល បាទី មានអាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ជាតារាចម្រៀងម្នាក់ដែលបទពិសោធន៍លើវិថីនេះចំនួន១៣ឆ្នាំមកហើយដោយសម្រេចជ្រើសបទ «រស់ក្នុងសម្ពាធឯកោ» ដែលជាបទរបស់លោកផ្ទាល់មកប្រកួត។ ឆ្លើយតបជាមួយគ្រូបង្វឹកទាំង៤ដោយមិនស្ទាក់ស្ទើរ បាទី បានឱ្យដឹងថាបទនេះជាគ្រាប់ពេជ្រសម្រាប់ខ្លួន ដែលធ្វើឱ្យមហាជនស្គាល់យ៉ាងច្រើននូវបទចម្រៀងមនោសញ្ចេតនាមួយបទនេះ។ ជាលទ្ធផលនៅក្នុងកម្មវិធី បេក្ខជនរូបនេះទទួលបានការគោះប៊ូតុងចំនួន២ដោយសម្រេចចិត្តជ្រើសធ្វើជាកូនក្រុមរបស់លោក ឆន សុវណ្ណារាជ។

ងាកមកបេក្ខជនម្នាក់ទៀតមានឈ្មោះថា ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង មានអាយុ២៩ ឆ្នាំជាអ្នកភ្នំពេញ ដែលមានអាជីពជាតារាចម្រៀងនិងសម្តែងដ៏មានជំនាញមិនថាបែបសម័យឬបុរាណអាចទៅរួចទាំងអស់ពេញដោយទេពកោសល្យសិល្បៈយ៉ាងជំនាញ។ បេក្ខជនរូបនេះ បានជ្រើសបទ «សុំពេលឈឺចាប់មួយគ្រា»ពីសំនៀងដើម មាស សុខសោភា បានប្រកួត។ ជាមួយទឹកដមដ៏ក្រអួនក្រអៅស្រែកតុងខ្ពស់យ៉ាងងាយស្រួល តីងតុង អាចឆក់បេះដូងគ្រូបង្វឹកទាំង៤បង្វិលកៅអីទៅរកខ្លួនទាំងអស់ និងសម្រេចចិត្តយកលោក ណុប ប៉ាយ៉ារិទ្ធ ធ្វើជាគ្រូបង្វឹក៕ឆ្នាំថ្មី Ting Tong បង្ហាញបទចម្រៀងថ្មី  ស្តាប់ហើយត្រូវសាច់រឿងពិតមនុស្សជាច្រើន (ចម្រៀង) – Popular Magazine