ប្រទេសចិន៖ ប្រព័ន្ធប្រកាសអាសន្ននៃការរញ្ជួយដីថ្មីនៅក្នុងប្រទេសចិនរួមមានស្ថានីយត្រួតពិនិត្យជាង ១៥,០០០ កន្លែង ដែលមានតួនាទីផ្តល់ព័ត៌មានដល់ប្រជាជនមួយចំនួនធំក្នុងរយៈពេលមួយវិនាទី។

យោងតាមប្រភពព័ត៌មាន CGTN ដែលបានរាយការណ៍កាលពីថ្ងៃទី ៨ ខែមិថុនា ថាការសាងសង់ផ្នែកសំខាន់នៃប្រព័ន្ធប្រកាសអាសន្នរញ្ជួយដីថ្មីក្នុងប្រទេសចិនត្រូវបានបញ្ចប់។ លោក Min Yiren នាយករដ្ឋបាលរញ្ជួយដីចិន (CEA) បាននិយាយថា នេះគឺជាប្រព័ន្ធព្រមានជាមុនអំពីការរញ្ជួយដីដ៏ធំបំផុតរបស់ពិភពលោក គោលដៅរបស់វាគឺដើម្បីជូនដំណឹងដល់សាធារណជនអំពីការរញ្ជួយដីដែលនឹងកើតឡើងប៉ុន្មានវិនាទីខាងមុខ និងរាយការណ៍ពីទំហំរញ្ជួយដី។CivilEng | Free Full-Text | Earthquake Early Warning Systems as an Asset  Risk Management Tool

ប្រទេសចិនបានបង្កើតប្រព័ន្ធប្រកាសអាសន្នគ្រោះរញ្ជួយដីតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកម្លេះ ហើយក៏បានសាងសង់ប្រព័ន្ធរាយការណ៍ពីអាំងតង់ស៊ីតេនៃការរញ្ជួយដីភ្លាមៗនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់មួយចំនួននៅឆ្នាំ ២០១៨ ផងដែរ។
យោងតាមការសិក្សាមួយនៅក្នុងកាសែត Northwestern Seismological បាននិយាយថា ការដឹងពីការរញ្ជួយដីជាមុន ៣ វិនាទីអាចជួយសង្គ្រោះជីវិតជនរងគ្រោះបាន ១៤% រយៈពេល ១០ វិនាទីអាចជួយសង្គ្រោះជីវិតជនរងគ្រោះបាន ៣៩% ហើយ ២០ វិនាទីជាមុនអាចជួយសង្គ្រោះជីវិតបាន ៦៣% ។ ដើម្បីកាត់បន្ថយការបំផ្លិចបំផ្លាញពីការរញ្ជួយដី ប្រព័ន្ធអាចផ្ញើការជូនដំណឹងតាមរយៈឧបករណ៍ជាច្រើន រួមទាំងទូរទស្សន៍ ទូរសព្ទចល័ត ស្ថានីយ៍វិទ្យុ និងច្រកទ្វារព្រមានជាច្រើនទៀត។China builds earthquake early warning system - SHINE News

បច្ចុប្បន្ន ប្រព័ន្ធនេះរួមមានស្ថានីយត្រួតពិនិត្យជាង ១៥.០០០ មជ្ឈមណ្ឌលជាតិចំនួន ៣ មជ្ឈមណ្ឌលថ្នាក់ខេត្តចំនួន ៣១ និងមជ្ឈមណ្ឌលព័ត៌មានថ្នាក់ស្រុកចំនួន ១៧៣ ។ ការធ្វើតេស្តព្រមានជាមុនរបស់សហគមន៍កំពុងដំណើរការនៅក្នុងតំបន់ដែលងាយនឹងរញ្ជួយដីជាច្រើន រួមទាំងខេត្តស៊ីឈួន និងយូណាននៅភាគនិរតី ប៉េកាំង ធានជីន និងហ៊ូប៉ីនៅភាគខាងជើង និងហ្វូជៀននៅភាគខាងកើត៕ ប្រភព៖vnexpress