Home ព័ត៌មានអន្តរជាតិ កូនសិស្សជប៉ុនមានជំងឺធ្លាក់ទឹកចិត្តដោយសារជំងឺកូវីដ-១៩

កូនសិស្សជប៉ុនមានជំងឺធ្លាក់ទឹកចិត្តដោយសារជំងឺកូវីដ-១៩

48
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងមក សារព័ត៌មាន Kyodo News បានរាយការណ៍ថា តាមលទ្ធផលសិក្សាស្រាវជ្រាវចុងក្រោយបង្អស់របស់ស្ថាប័នវេជ្ជសាស្ត្រមួយ កាលពីខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា កូនសិស្សរៀននៅកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សាប្រមាណ១៣% នៅប្រទេសជប៉ុន កើតជំងឺធ្លាក់ទឹកចិត្ត ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយពួកគេត្រូវទទួលបានការព្យាបាលពីគ្រូពេទ្យ ។13% of students in Japan prone to depression due to pandemic, study shows |  The Japan Times

មជ្ឈមណ្ឌលជាតិផ្នែកសុខភាព និងការអភិវឌ្ឍកុមារបញ្ជាក់ថា ការដាក់កំណត់សកម្មភាពប្រចាំថ្ងៃដើម្បីការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅប្រទេសជប៉ុន ដូចជា ការតម្រូវឱ្យពាក់ម៉ាស់ និងការញ៉ាំអាហារដោយមិនជជែកគ្នា គឺអាចជាកត្តាមួយធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ ។Study in Japan from Bangladesh: A Comprehensive Guide | SchooLynk Media

គេបានធ្វើការស្ទង់មតិនេះជាមួយកូនសិស្សប្រមាណ៣.០០០នាក់ ដែលរៀននៅកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សា ហើយការស្ទង់មតិរកឃើញថា អ្នកឆ្លើយតប១៣% កើតជំងឺផ្លូវចិត្តមិនធ្ងន់ធ្ងរ និងធ្ងន់ធ្ងរខ្លាំង រហូតត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ។ តួលេខនេះខ្ពស់ជាង៦% បើធៀបនឹងឆ្នាំ២០២០ និង១១% នៅឆ្នាំ២០២១ ហើយជំងឺផ្លូវចិត្តរបស់ពួកគេខុសប្លែកគ្នាពីការស្ទង់មតិនៅពេលមុន ។Record 10,000-plus teachers in Japan took leave for mental illness in FY  2021: survey - The Mainichi

បច្ចុប្បន្ននេះ បើទោះជាការរឹតបន្តឹងលើជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយក្តី ប៉ុន្តែស្ថាប័នវេជ្ជសាស្ត្រនៅតែចាត់ទុកថា កុមារមួយចំនួនត្រូវការពេលវេលាដើម្បីឱ្យរាងកាយ និងផ្លូវចិត្តពួកគេបានល្អប្រសើរឡើងវិញ ។ នាយកផ្នែកឱសថសង្គមលើកឡើងថា មនុស្សចាស់ត្រូវតែយកចិត្តទុកដាក់ជាមួយកុមារឱ្យបានច្រើនជាងធម្មតា និងស្តាប់ពួកគេ ហើយគេត្រូវដាក់ផែនការស្រាវជ្រាវពីផលប៉ះពាល់នៃជំងឺរាតត្បាតមកលើសុខភាពកុមារបន្ថែមទៀត ៕ ប្រភព ៖ mgronline