ចាប់តាំងពីប្រកាសបាត់កាបូបលុយកាលពីថ្ងៃទី២ មិថុនា មកទល់ពេលនេះតារាចម្រៀងវណ្ណដា មិនទាន់រកឃើញនៅឡើយទេ រហូតលោកប្រកាសជូនសារគុណ១០០០ដុល្លារ និងកាដូបន្ថែមទៀត។May be an image of 1 person

កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ កំពូលតារាចម្រៀង ម៉ាន់ វណ្ណដា បានប្រកាសបាត់កាបូបលុយទាំងយប់ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេហើយកាបូបដែលជ្រុះបាត់នោះអំឡុងពេលលោកមកធ្វើការនៅក្នុង Factory Phnom Penh សម្រាប់ Project ថ្មី។ កាបូបដែលបានបាត់នោះគឺជាម៉ាក Gucci ដែលក្នុងនោះមានរបស់សំខាន់ៗដូចជា អត្តសញ្ញាណប័ណ្ណ ,Visa Card ,កាតវ៉ាក់សាំង និង Membership Card ។May be an image of leather wallet and text

យ៉ាងណាមិញ ចាប់តាំងពី វណ្ណដា ប្រកាសបាត់កាបូបរហូតមកដល់ថ្ងៃទី៦ ខែមិថុនា នេះនៅមិនទាន់រកឃើញនៅឡើយទេ រហូតលោកបានប្រកាសជូនសារគុណ១០០០ដុល្លារ និងកាដូបន្ថែមទៀតដល់អ្នកដែលរើសបាន។ ជាមួយគ្នានេះប្រសិនជាមានអ្នកប្រទះឃើញកាបូបលុយរបស់ វណ្ណដា អាចទាក់ទងទៅលេខទូរស័ព្ទក្រុមការងាររបស់លោកតាមរយៈ 017 267 726។

បន្ទាប់ពីទទួលដំណឹងថា វណ្ណដា មិនទាន់ទទួលបានកាបូប ដែលជ្រុះបាត់នៅឡើយ ហ្វេនៗជាច្រើនបានចូលទៅជូនពរឱ្យតារាចម្រៀងរូបនេះឆាប់រកឃើញវិញផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFDTPwpVGsY4NiGJkD09cMlUZEWcw3C5ADyvFy1n8omsDvxApCqtxO-2WmD4KyMpO4Y76UzBDyXLHrKwebIK7izSXOOxz0XFmc5yXBfHvZFeP8QRurvp80eZ4NI17jNJpu9eePjnfU_kmiqGWcJb9OuI72GR5GGNkee-eCGeDHgvGf1DX_51tbnr_c/s810/%E1%9E%84%E1%9E%84.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwVrMzUHiMP1heilkiaEjxoEXA8Xfd615UJEbfRjaEHj3FUeNNGDPPLzKlQeZNaflbwLzkcELh6RT2n3_B75ioHg__Bt8eQYc00rbESOfZLYFKlWUn29tLjfmhuGUhXGz796lUEzxUXCOerON2pFE_oMKcrjd5tpMkpzTAYNTQzcql-lCD0sK4Otcx/s742/Capture%20(3).PNG