ប្រទេសជប៉ុន ៖ សារព័ត៌មានរបស់ប្រទេសជប៉ុន Kyodo News បានចុះផ្សាយថា បរិមាណការនេសាទត្រីរបស់ជប៉ុនកាលពីឆ្នាំ២០២២ ស្មើនឹង៣,៨៥លានតោន និងបានធ្លាក់ចុះ៧,៥% បើធៀបនឹងឆ្នាំ២០២១ កន្លងមក ។ ការនេសាទត្រីនៅឆ្នាំ២០២២ ជាចំនួនតិចតួច ដោយសារតែរងផលប៉ះពាល់ពីសីតុណ្ហភាពទឹកសមុទ្រកើនឡើងខ្ពស់ ។North Pacific economies agree to cut saury quotas by 40% as catches decline  | The Japan Times

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុនបញ្ជាក់ថា ការនេសាទត្រីសរុបនៅប្រទេសជប៉ុន រួមទាំងត្រីចិញ្ចឹមផងនោះ គឺស្ថិតក្នុងចំនួនតិចតួចប៉ុណ្ណោះ ចាប់តាំងពីប្រទេសជប៉ុនបានកត់ត្រាទិន្នន័យកាលពីឆ្នាំ១៩៥៦ មក ។ រីឯការនេសាទត្រីនៅឆ្នាំ២០២២ គឺជាឆ្នាំទី២ ដែលមានចំនួនធ្លាក់ចុះ ។Japan's 2019 Pacific Saury Haul Lowest on Record | Nippon.com

របាយការណ៍បញ្ជាក់ថា កាលពីឆ្នាំ២០២២ បរិមាណការនេសាទត្រីសានម៉ាសរុបស្មើនឹង១៨.៤០០តោន ធ្លាក់ចុះ៥,៦% ខណៈការនេសាទមឹកស្មើ២៩.៧០០តោន ធ្លាក់ចុះ៨,៣% ចំណែកការនេសាទមឹកធំៗស្មើ២២.២០០តោន ធ្លាក់ចុះ១៨,៧% ។ ទោះយ៉ាងណា បរិមាណការនេសាទត្រីសាម៉ុងនៅប្រទេសជប៉ុន ស្មើ៨៧.៩០០តោន កើនឡើង៥៥% រីឯការនេសាទត្រីឈ្មោះ anchovies ស្មើ១៣៥.១០០តោន កើនឡើង១៣,៣% ។Palau changes ocean sanctuary plan to allow Japan fishing

គេសង្កេតឃើញថា ក្រៅពីការឡើងកំដៅផែនដីហើយ ការនេសាទក្នុងទ្រង់ទ្រាយធំ គឺជាកត្តាមួយទៀតដែលធ្វើឱ្យបរិមាណត្រីនៅប្រទេសជប៉ុនធ្លាក់ចុះ ។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានជំរុញគោលនយោបាយផ្សេងៗដើម្បីដោះស្រាយបញ្ហានេះ ៕ ប្រភព ៖ agrinewsthai