រដ្ឋធានីអូស្លូ (Oslo)៖ ក្រោយពេលរងគ្រោះ ពីសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះរួចមក មេដឹកនាំរបស់អ៊ុយក្រែន បានអំពាវនាវទៅកាន់បណ្ដាប្រទេសមហាអំណាចលោកខាងលិច គួរតែបើកទ្វារទទួលយប្រទេសទាំងឡាយណា មានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី ជាសមាជិកពេញលេញរបស់អង្គការណាតូ និង សហភាពអឺរ៉ុប។Russia making Zelensky pay for war, to sell Ukraine President's Crimea  home: Report | Mint

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បន្ដស្វះស្វែងរកជំនួយគ្រឿងយុទ្ធោបករណ៍ជាច្រើនបន្ថែមទៀត ពីបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) និង ប្រទេសជាដៃគូ សម្រាប់យកមកធ្វើសង្គ្រាម ទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី។ បន្ថែមពីលើនេះ លោកប្រធានាធិបតី ក៏បានបន្ដអំពាវនាវជាថ្មី អំពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) ខណៈមេដឹកនាំយោធា កំពុងតែចូលរួមកិច្ចប្រជុំកំពូល នៅក្នុងប្រទេសន័រវ៉ែស និង មេដឹកនាំអឺរ៉ុប កំពុងតែជួបជុំគ្នា នៅក្នុងប្រទេសម៉ូលដាវី។

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ជាថ្មី អំពីតម្រូវការរបស់គាត់ សម្រាប់សមាជិកភាពរបស់អង្គការណាតូ និង សមាជិកភាពរបស់សហភាពអឺរ៉ុប។ មេដឹកនាំក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវទៅកាន់មេដឹកនាំអឺរ៉ុប ចំនួន៤៧ប្រទេស នៅក្នុងកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប នៅក្នុងប្រទេសម៉ូលដាវី និង មេដឹកនាំសម្ពន្ធមិត្ដយោធារបស់អង្គការណាតូ ខណៈកំពុងតែប្រជុំ នៅក្នុងប្រទេសន័រវ៉ែស។ ករណីនេះ នឹងនាំឲ្យមានការបែងចែក តាមការអំពាវនាវរបស់អ៊ុយក្រែន ផងដែរ។Russia-Ukraine war: List of key events, day 463 | Russia-Ukraine war News |  Al Jazeera

លោក ហ្សេឡែនស្គី បានបញ្ជាក់ ថា បណ្ដាប្រទេសទាំងអស់ មានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី គួរតែក្លាយជាសមាជិកពេញលេញ ទាំងអង្គការណាតូ និង សហភាពអឺរ៉ុប ចាប់តាំងពីរដ្ឋាភិបាលក្រុងម៉ូស្គូ បានព្យាយាមលេបបណ្ដាប្រទេសនៅខាងក្រៅអង្គការសន្តិសុខរួមនេះ។ ស្របគ្នានេះដែរ លោកប្រធានាធិបតី ក៏បានអំពាវនាវ ជំរុញឲ្យមានការគាំទ្រជាមូលដ្ឋានបន្ថែមទៀត ពីតំបន់អឺរ៉ុប ខណៈគាត់កំពុងតែព្យាយាម ជួយសង្គ្រោះជីវិតមនុស្ស និង «ពន្លឿនសន្តិភាព»។

មេដឹកនាំអឺរ៉ុប ចំនួន៤៧ប្រទេស បានជ្រើសរើស យកប្រទេសម៉ូលដាវី ដែលមានប្រជាជនប្រហែលត្រឹមតែ២,៦លាននាក់ ជាអតីតរដ្ឋចំណុះឲ្យសហភាពសូវៀត និង មានព្រំដែនរួមគ្នាជាប់ជាមួយនឹងអ៊ុយក្រែន។ សកម្មភាពនេះ ត្រូវបានគេមើលឃើញ ថា វាជាសារមួយ បង្ហាញយ៉ាងច្បាស់ ពីសហភាពអឺរ៉ុប និង រដ្ឋាភិបាលម៉ូលដាវី គាំទ្រដោយលោកខាងលិច ផ្ញើទៅកាន់វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា ពួកគេនឹងមិនស្ថិតនៅក្នុងភាពឯកោនោះឡើយ។Teflon' Mark Rutte is longest-serving Dutch prime minister | AP News

លោក ម៉ាក រូតតេ (Mark Rutte) នាយករដ្ឋមន្រ្ដីហូល្លង់ដ៍ បានថ្លែង នៅក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប ថា «ថ្ងៃនេះ ការជួបជុំរបស់យើង នៅក្នុងប្រទេសម៉ូលដាវី បាននិយាយគ្នាច្រើន។ ប្រទេសនេះ មានព្រំប្រទល់ជាប់ជាមួយនឹងអ៊ុយក្រែន ហើយការគំរាមកំហែងរបស់រុស្ស៊ី នៅទីនេះ គឺអាចយល់យ៉ាងច្បាស់ហើយ»។

ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំរបស់មេដឹកនាំយោធារបស់អង្គការណាតូ នៅក្នុងប្រទេសន័រវ៉ែស ដោយផ្ដោតលើការបែកចែង នៅក្នុងចំណោមសម្ពន្ធមិត្តយោធារបស់អង្គការសម្ពន្ធភាពយោធាមួយនេះ ស្ដីអំពីល្បឿន នៃការចូលជាសមាជិករបស់អ៊ុយក្រែន បានក្លាយជារូបភាពជាក់ស្តែង ត្រឹមតែប៉ុន្មានសប្តាហ៍ នៅមុនកិច្ចប្រជុំកំពូល នៅពាក់កណ្តាលខែកក្កដា ស្ថិតក្នុងរដ្ឋធានីវីលនីស (Vilnius) ប្រទេសលីទុយអានី។The Economic Impact of the Russia-Ukraine Conflict - BusinessToday - Issue  Date: Mar 20, 2022

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) ប្រធានអង្គការណាតូ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថា «សម្ពន្ធមិត្តទាំងអស់ បានយល់ស្របគ្នា ថា រដ្ឋាភិបាលក្រុងមូស្គូមិនមានសិទ្ធិវេតូ ប្រឆាំងនឹងការរីកធំធាត់របស់អង្គការណាតូ នោះឡើយ»។

អង្គការណាតូ បានព្រមព្រៀងគ្នា កាលពីឆ្នាំ២០០៨ ថា អ៊ុយក្រែន គួរនឹងចូលរួមជាមួយសម្ពន្ធមិត្តទាំងអស់ ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំទាំងនោះ បានបញ្ឈប់សកម្មភាព រយៈពេលខ្លី ដូចជា ការផ្តល់នូវផែនការសកម្មភាពជាសមាជិកភាព ដល់ក្រុងកៀវ ដែលនឹងរៀបចំតារាងពេលវេលា សម្រាប់ការនាំអ៊ុយក្រែន ឱ្យកាន់តែខិតជិតនឹងកតិកាសញ្ញាយោធា។As the Ukraine conflict passes 100 days, former Zelenskyy aide details life  in a war zone | PBS News Weekend

ទន្ទឹមគ្នាដែរក្រុងកៀវ និង សម្ពន្ធមិត្ត កាន់តែខិតជិតបំផុត នៅអឺរ៉ុបខាងកើត ក៏មានការអំពាវនាវឱ្យមានវិធានការជាក់ស្តែង សម្រាប់ការនាំអ៊ុយក្រែន ឱ្យកាន់តែជិត ក្លាយជាសមាជិកភាព។ រដ្ឋាភិបាលរបស់លោកខាងលិច មានដូចជា សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ …មានប្រយ័ត្នប្រយែងយ៉ាងខ្លាំង ចំពោះសកម្មភាពណាមួយ អាចនឹងជំរុញឲ្យសម្ពន្ធមិត្តយោធា ងាកទៅរកសង្គ្រាម ដោយផ្ទាល់ ជាមួយរុស្ស៊ី៕