Home ព័ត៌មានជាតិ វិញ្ញាសាគុនខ្មែរលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជា កើបបានមេដាយ១៩គ្រឿង

វិញ្ញាសាគុនខ្មែរលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជា កើបបានមេដាយ១៩គ្រឿង

88
0

វិញ្ញាសាគុនខ្មែរលើកដំបូងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ដណើមបានមេដាយសរុបចំនួន១៩គ្រឿងក្នុងនោះមេដាយមាសចំនួន១៤គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ២គ្រឿង ដែលវិញ្ញាសានេះចាប់ផ្តើមប្រកួតពីថ្ងៃទី០៦ ឧសភា និងបញ្ចប់នៅថ្ងៃទី១១ ឧសភា ។

-នៅថ្ងៃទី៦ ឧសភា កីឡាការិនី ឆា ចាន់ដេង ឈ្នះមេដាយសំរិទ្ធ លើប្រភេទទម្ងន់ គីឡូក្រាម ៤៥គីឡូក្រាម និងឈ្នះបានមេដាយមាសចំនួន២គ្រឿងលើវិញ្ញាសាសម្ដែងគុនគ្រូ រួមមានកីឡាករ កៅ ម៉េងហុង និងកីឡាការិនី មើយ ស៊ឹង។
នៅថ្ងៃទី៧ ខែឧសភា កីឡាការិនី សុខរី កនិកា ឈ្នះមេដាយសំរឹទ្ធ ប្រភេទទម្ងន់ ៤៨គីឡូក្រាម
នៅថ្ងៃទី១០ ឧសភា ក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាគុនខ្មែរ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ កម្ពុជាដណ្តើមបានមេដាយមាសចំនួន៥គ្រឿងរួមមាន៖
១. កីឡាករ ម៉ាប់ ធារ៉ា ឈ្នះលើប្រភេទទម្ងន់ ៤៥គីឡូក្រាម ជាមួយកីឡាករវៀតណាម
២. កីឡាករ ឡុង ពិសិដ្ឋ ឈ្នះលើប្រភេទទម្ងន់ ៤៨គីឡូក្រាម ជាមួយកីឡាករវៀតណាម
៣. កីឡាករ ខាំ ខ្លានាង ឈ្នះលើប្រភេទទម្ងន់ ៥១គីឡូក្រាម ជាមួយកីឡាករវៀតណាម
៤. កីឡាករហ៊ីម គឹមរៀង ឈ្នះលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ជាមួយកីឡាករឡាវ
៥. ឡៅ ចិត្រា ឈ្នះលើប្រភេទទម្ងន់ ៦៧គីឡូក្រាម ជាមួយកីឡាករវៀតណាម

ចំណែកមេដាយប្រាក់ទទួលបាន១គឿង គឺកីឡាការិនី សំ សំណាង ក្រោយចាញ់កីឡាការិនីវៀតណាមប្រភេទទម្ងន់ ៦០គីឡូក្រាម
នៅថ្ងៃទី១១ ខែឧសភា គឺជាថ្ងៃចុងបញ្ចប់នៃវិញ្ញាសាគុនខ្មែរ ដោយក្នុងកីឡាករ កីឡាការិនីកម្ពុជា បានឈ្នះមេដាយសរុបចំនួន៩ ក្នុងនោះទទួលបានមាស៧គ្រឿងរួមមាន៖
១. កីឡាករ ឃួន ឡាំងកូស៊ីន ឈ្នះលើប្រភេទទម្ងន់៥៧ គីឡូក្រាម ជាមួយកីឡាករហ្វីលីពី ២. កីឡាករ ឈុត វ៉ាន់ថង(សេរីវ៉ាន់ថង) ឈ្នះលើប្រភេទទម្ងន់៦០គីឡូក្រាម ជាមួយកីឡាករឡាវ
៣. កីឡាការិនី ទូច ចាន់វត្តី ឈ្នះលើប្រភេទទម្ងន់៥៤គីឡូក្រាម ជាមួយកីឡាការិនីវៀតណាម
៤. កីឡាករ ឃុន បូរ៉ា ឈ្នះលើប្រភេទទម្ងន់៦៣,៥គីឡូក្រាម ជាមួយកីឡាករឡាវ
៥.កីឡាករ រឿង សោភ័ណ្ឌ ឈ្នះលើប្រភេទទម្ងន់៧១គីឡូក្រាម ជាមួយកីឡាករវៀតណាម
៦. កីឡាករ ឡៅ ចន្ទ្រា ឈ្នះលើប្រភេទទម្ងន់៧៥ គីឡូក្រាម ជាមួយកីឡាករវៀតណាម
៧.កីឡាករ ព្រំ សំណាង (រុំ សំណាង) ឈ្នះលើប្រភេទទម្ងន់៨១គីឡូក្រាមជាមួយកីឡាករមីយ៉ាន់ម៉ា

ចំណែកមេដាយប្រាក់ទទួលបាន២គ្រឿង រួមមាន៖ កីឡាការិនី ទួន ស្រីភីន ក្រោយចាញ់កីឡាការិនី វៀតណាមក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម និង កីឡាការិនី មើយ ស៊ឹង ក្រោយចាញ់កីឡាការិនីវៀតណាម ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយ៕May be an image of 4 people and textMay be an image of 4 people and textMay be an image of 3 people and textMay be an image of 4 people and textMay be an image of 4 people and textMay be an image of 4 people and textMay be an image of 4 people and textMay be an image of 3 people and textMay be an illustration of 4 people and text

រូបភាព៖ Cambodia 2023