កាលពីម្សិលមិញ មានករណីភ្លេចកាំមេរ៉ានៅលើកង់បីខ្មែរ ដោយអ្នកថតរូបរបស់អត្តពលិកហ្វីលីពីន បានភ្លេចនៅទីនោះ ក្រោយមកក៏ំមានការបង្ហោះតាមរកព្រោងព្រៀតនៅលើបណ្តាញសង្គមហ្វេកប៊ុក។ តែមិនបានយូរប៉ុន្មានក៏បានរកឃើញវិញ ក៏ប៉ុន្តែមិនមែនម្ចាស់កង់បី ជាអ្នកប្រគល់ឱ្យវិញនោះទេ។
ពូកង់បីដែលភ្ញៀវបរទេសភ្លេចកាមេរ៉ាលេីកង់បីគាត់មួយនោះ មិនព្រមសហការជាមួយសមត្ថកិច្ចទាល់តែសោះ ព្យាយាមរត់គេច រហូតដល់ឃាត់ខ្លួនគាត់បាននៅផ្លូវជាតិលេខ១ មុខវត្តស្លាកែត។
សមត្ថកិច្ ក៏បានសួរនាំលោកពូកង់បីនោះ ហើយលោកក៏បានឆ្លើយថា៖” កាមេរ៉ាដែលភ្លេចលើកង់បីគាត់នោះ គាត់យកទៅលក់បាត់ហើយបាន៤០០នៅមុខសណ្ឋាគារស ជិតផ្សាថ្មីហើយ។
លុះទៅដល់ម្ចាស់ហាង Sabbay Nash Camera Shop ដែលបានទិញពីពូកង់បីនោះ ក៏បានទាក់ទងប្រគល់ជូនម្ចាស់ដេីម(ដែលជាជនបរទេស)វិញ ដោយមិនយកលុយអ្វីឡេីយ៕










