Home ព័ត៌មានជាតិ អាជ្ញាធរជាតិអប្សរា ប្រកាសបិទចរាចរទីតាំងមួយចំនួននៅរមណីយដ្ឋានអង្គរ ដើម្បីរៀបចំការប្រកួតស៊ីហ្គេម

អាជ្ញាធរជាតិអប្សរា ប្រកាសបិទចរាចរទីតាំងមួយចំនួននៅរមណីយដ្ឋានអង្គរ ដើម្បីរៀបចំការប្រកួតស៊ីហ្គេម

196
0

អាជ្ញាធរជាតិអប្សរាប្រកាសជូនដំណឹងដល់ពលរដ្ឋពីការការបិទចរាចរ និងការបង្វរទិសដៅទស្សនា ទៅតាមទីតាំងសំខាន់ៗមួយចំនួននៅ រមណីយដ្ឋានអង្គរ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២(12 ASEAN Para Games) ឆ្នាំ២០២៣។

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ការបិទចរាចរ និងការបង្វែរទិសដៅទស្សនាទៅតាមទីតាំងសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ដែលត្រូវរៀបចំប្រកួតកីឡាដូចខាងក្រោម៖
១- បិទការចេញចូលបរិវេណមុខប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារដៃឆ្នាំង សម្រាប់ការប្រកួត កីឡារត់ម៉ារ៉ាតុន និងដើរប្រណាំង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៥៖៣០នាទី ព្រឹក ដល់ម៉ោង១៨៖០០នាទីល្ងាច។

២- បិទការចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច និងបិទការឆ្លងកាត់ទៅទស្សនាតំបន់ អង្គរធំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១៣៖០០ នាទីរសៀល ដើម្បីរៀបចំការប្រកួតវិញ្ញាសាទោចក្រយានបុរស និងនារីចម្ងាយ៥០គ.ម ដែលនឹងប្រព្រឹត្តទៅនៅជុំវិញផ្លូវមុខអង្គរវត្ត ត្រពាំងសេស និងផ្លូវប៉ារីសអង្គរវត្ត។ ភ្ញៀវទេសចរអាចចូល ទស្សនាតាមច្រកខាងកើតប្រាសាទអង្គរវត្ត។

៣- បិទការឆ្លងកាត់បរិវេណវង់ធំ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង១៥៖០០នាទីរសៀល ដើម្បីរៀបចំការប្រកួតវិញ្ញាសាកង់គួកបុរស និងនារីចម្ងាយ១៧១,៥គម និង៩៨គ.ម៕