Home ព័ត៌មានជាតិ រដ្ឋបាលរាជធានីភ្នំពេញបង្ហាញទីតាំងផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ខណៈពិធីនេះពុំមានសំបុត្រចែកពលរដ្ឋ

រដ្ឋបាលរាជធានីភ្នំពេញបង្ហាញទីតាំងផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ខណៈពិធីនេះពុំមានសំបុត្រចែកពលរដ្ឋ

66
0

រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសពីទីតាំងមួយចំនួននៅរាជធានីភ្នំពេញដែលមានការផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅវិមានពហុកីឡដ្ឋានមរតកតេជោ ខណៈកម្មវិធីនេះពុំមានសំបុត្រចែកជូនពលរដ្ឋដើម្បីទស្សនាផ្ទាល់នោះទេ។

សាលារាជធានីភ្នំពេញ បានបង្ហាញទីតាំងចំនួន៧ទីតាំងដែលមានការផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៦:៣០ នាទីយប់ រហូតដល់ចប់ពិធី ដែលរួមមាន៖
១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣-ក្នុងបុរីប៉េងហួតបឹងស្ទើរ ស្ថិតនៅក្នុងសង្កាតីនិរោធ ខណ្ឌច្បារអំពៅ
៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ
៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

គួរបញ្ជាក់ផងដែរថា កម្ពុជានឹងរៀបចំពិធី បើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕