រមណីដ្ឋានជ្រោះផ្អោកដោយស្ថិតនៅស្រុកគិរីវង្ស ទីរួមខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ស្រុកគិរីវង្ស គឺនៅជាប់និង ព្រំដែនវៀតណាម។
ភ្ញៀវទេសចរណ៍ ត្រូវធ្វើដំណើរពីផ្លូវជាតិលេខ២ ដែលមានផ្សារនៅខាងស្ដាំដៃមាន ឈ្មោះថាផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា៣គីឡូម៉ែត្រ លោកអ្នកនឹងទៅដល់កន្លែង រមណីដ្ឋានជ្រោះផ្អោកដែលជាកន្លែង ដែលមានធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចណ៏ផងដែរ ។
នៅរមណីដ្ឋានជ្រោះផ្អោក ភាគច្រើនភ្ញៀវនាំគ្នាមកលេងនៅទីនេះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅខែនេះ វាមានទឹកច្រើន ស្រួលលេង និងធម្មជាតិដុះស្អាត។ 
ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយកន្លែងនោះ គេសាងសង់ធ្វើជាអាងទឹកសំរាប់លេងកំសាន្ត។ នៅអាងទឹកទីមួយ គ៏មានស្ពានដែកមួយសំរាប់ឲភ្ញៀវទេសចរណ៏ឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។
ហើយក៏នៅមានកន្លែងសមរាប់អោយក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះនិងលេងល្បែងកំសាន្តជាច្រើនទៀត ។ ហើយនៅកន្លែងនោះមានលក់ ម្ហូបអាហារ ផ្លែឈើ និង ភេស្ជ:ជាច្រើន ដែលតំរូវទៅតាមការចូលចិត្តរបស់ភ្ញៀវជាងនេះទៅទៀត ក៏ មានលក់ត្បូងច្នៃហើយជាច្រើន និងត្បូងមិនទាន់ច្នៃក៏មាន ដោយត្បូងនោះរកដោយប្រជាជននៅទីនោះផ្ទាល់៕










