ថ្វីបើពិធីបើកនៃព្រឹត្តិការណ៍សុីហ្គេម ត្រូវធ្វើនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះក៏ដោយ ក៏ប៉ុន្តែនាថ្ងៃទី២៩ ខែមេសានេះ មាន១០វិញ្ញាសា នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនជាបណ្តើរៗ នៅក្នុងនោះក៏ំមានវិញ្ញាសាបាល់ទាត់ផងដែរ។
នាសប្តាហ៍ដំបូងនេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត នាវេលាម៉ោង៧ នៅពហុកីឡដ្ឋានជាអូឡាំពិច មុននឹងទៅជួបហ្វីលីពីន រួចបន្តទៅជួបមីយ៉ាន់ម៉ា និងចុងក្រោយត្រូវជួបក្រុមខ្លាំងឥណ្ឌូនេសុីនៅការប្រកួតចុងក្រោយ។
សូមជម្រាបផងដែរថា អ្នកទស្សនាទាំងអស់ អាចទៅយកសំបុត្រចូលរួមទស្សនាដោយសេរីនៅពហុកីឡដ្ឋានជាតិអូឡាំពិច,ទីលាន The Blue, FAN SPORT, DOUBLE SPORT និង Sport Castle STM ដោយមួយនាក់ទទួលបាន២សំបុត្រ៕