នៅថ្ងៃទី១២ ខែមេសា OSEN បានរាយការណ៍ថា Lisa សមាជិក BLACKPINK នឹងចូលរួមក្នុងអាល់ប៊ុមនាពេលខាងមុខរបស់ Taeyang សមាជិក BIGBANG ។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា Lisa មិនត្រឹមតែច្រៀងក្នុងបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏នឹងសម្តែងនៅក្នុងវីដេអូចម្រៀងផងដែរ ដែលគ្រោងចេញនៅចុងខែមេសា។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានកូរ៉េ soompi ។Blackpink's Lisa: 'I'm Very New in the Fashion World' – WWD

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ប្រភពពី THEBLACKLABEL បានចែករំលែកថា “Lisa សមាជិកក្រុម BLACKPINK នឹងមានវត្តមាននៅក្នុងអាល់ប៊ុមនាពេលខាងមុខរបស់ Taeyang ដែលគ្រោងនឹងចេញផ្សាយនៅក្នុងខែមេសា”។TAEYANG - 눈,코,입 (EYES, NOSE, LIPS) M/V - YouTube

គួរបញ្ជាក់ថា កាលពីដើមខែមករា តារាចម្រៀង Taeyang បានវិលត្រឡប់មកវិញជាមួយនឹងបទចម្រៀងថ្មីមានចំណងជើងថា “VIBE” ដែលបានការជាមួយ Jimin សមាជិកក្រុម BTS ។ មិនត្រឹមតែប៉ុណ្ណោះ បទនេះ បានជាប់ទាំងតារាងតន្ត្រីក្នុងស្រុក និងតារាង iTunes ជុំវិញពិភពលោក។ បទចម្រៀងនេះក៏បានចូលក្នុងតារាង Billboard’s Hot 100 ឈរលេខរៀង៧៦ និង Global Excl US chart នៅលេខរៀង ៩ ផងដែរ៕