នៅក្នុងខ្លួនមនុស្ស ភ្នែកគឺជាសរីរាង្គដែលមានសតិអារម្មណ៍ខ្ពស់បំផុត។ ជាការពិតណាស់ មុខងារជាច្រើនរបស់ខួរក្បាលគឺផ្តោតលើការមើលឃើញ ជាជាងការស្តាប់ ក្លិន ឬរសជាតិ។ ដូច្នេះហើយដើម្បីការពារភ្នែក ចាំបាច់ត្រូវយកចិត្តទុកដាក់លើបញ្ហាតូចៗជាច្រើនក្នុងជីវិត ដូចជាទម្លាប់រស់នៅមិនល្អមួយចំនួនដែលនឹងប៉ះពាល់ដល់ការមើលឃើញរបស់អ្នក។ ខាងក្រោមនេះគឺជាទម្លាប់៧យ៉ាងដែលធ្វើឱ្យភ្នែករបស់អ្នកចុះខ្សោយ ដែលមានដូចជា៖

១.ប្រើម៉ាស៊ីនត្រជាក់ញឹកញាប់ពេក៖ ការប្រើម៉ាស៊ីនត្រជាក់ច្រើនពេកនឹងកាត់បន្ថយសំណើមទាក់ទងគ្នាក្នុងបន្ទប់ បង្កជាជំងឺភ្នែកស្ងួត យូរៗ ទៅវាក៏អាចបណ្តាលឱ្យបាត់បង់ការមើលឃើញដោយធ្វើឱ្យខូចផ្ទៃខាងមុខនៃភ្នែក។
២.ការពាក់Lenses ពេលកំពុងគេង៖ អាចនាំឱ្យមានការឆ្លងនិងដំបៅនាពេលអនាគត។ ដូច្នេះ គួរដោះLensesចេញពីកែវភ្នែកមុនចូលគេង ដើម្បីឱ្យភ្នែកអ្នកបានសម្រាក។


៣.គេងមិនគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ជាទម្លាប់អាក្រក់ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភ្នែក។ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យភ្នែកមិនមានលំហូរជាតិទឹកចាំបាច់ ដែលនាំឱ្យហើម។ ការគេងមិនលក់ក៏នឹងធ្វើឱ្យភ្នែកកន្ត្រាក់ សរសៃឈាមភ្នែកហើម និងជំងឺកម្រមួយទៀតដែលគេស្គាល់ថាជាជំងឺសរសៃប្រសាទអុបទិក។


៤.ការមើលទូរស័ព្ទ ឬកុំព្យូទ័រនៅពេលយប់៖ ពេលប្រើទូរសព្ទដៃ ឬធ្វើការលើកុំព្យូទ័រពេលយប់ក្នុងស្ថានភាពពន្លឺតិច ហើយក្នុងរយៈពេលយូរ កាំរស្មីអគ្គិសនីនឹងចាំងចូលភ្នែកផ្ទាល់។ ដែលនេះនឹងធ្វើឱ្យភ្នាសរំអិលស្ងួត និងធ្វើឱ្យមានការមើលឃើញចុះខ្សោយ ឬអាចនិងពិការភ្នែក។


៥.ញ៉ាំបន្លែតិច៖ របបអាហារដែលមានបន្លែបៃតងតិចនឹងធ្វើឱ្យភ្នែកខ្វះសារធាតុចិញ្ចឹម និងវីតាមីនចាំបាច់។ ដោយហេតុនេះ បណ្តាលឱ្យមានជំងឺភ្នែក ជាពិសេសបាត់បង់ការមើលឃើញ។
៦.ប្រើថ្នាំបន្តក់ភ្នែក៖ នៅក្នុងដំណក់ភ្នែកជាញឹកញាប់មានសារធាតុ vasoconstrictor ឬមានថ្នាំ corticosteroids ។ ប្រសិនបើប្រើមិនបានត្រឹមត្រូវ ដោយគ្មានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត វាអាចបង្កជាជំងឺដក់ទឹកក្នុងភ្នែក និងចុះខ្សោយការមើលឃើញ។


៧.ការជូតភ្នែកដោយដៃផ្ទាល់៖ ការត្រដុសភ្នែកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការមើលឃើញរបស់អ្នក។ លើសពីនេះ ប្រសិនបើអ្នកជូតភ្នែករបស់អ្នកខ្លាំងពេក វាក៏អាចនាំឱ្យមានការកោស និងខូចទ្រង់ទ្រាយនៃកញ្ចក់ភ្នែកផងដែរ។

ប្រភព៖phuntoday.com