Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ី បង្កើនពាណិជ្ជកម្មជាមួយចិន ពង្រឹងសន្ដិសុខជាមួយអាមេរិក

ម៉ាឡេស៊ី បង្កើនពាណិជ្ជកម្មជាមួយចិន ពង្រឹងសន្ដិសុខជាមួយអាមេរិក

59
0

រាជធានីគួឡាឡាំពួរ៖ នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ត្រូវគេរំពឹង ថា នឹងស្វះស្វែងរកចំណងទំនាក់ទំនងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ ជាមួយនឹងមហាយក្សអាស៊ី ហើយបន្ដរក្សាសន្ដិសុខជាមួយមហាអំណាចលោកខាងលិច ក៏ដូចជា ការដោះស្រាយបញ្ហាប្រឈមនឹងនានា នៅក្នុងសមុទ្រចិនខាងត្បូង និង ការពិភាក្សា អំពីបញ្ហាជាច្រើនទៀត ជាមួយនឹងលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន។

សារ័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមអ្នកវិភាគ បានអះអាង ថា លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ត្រូវបានគេរំពឹង ថា នឹងស្វែងរកនូវទំនាក់ទំនងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ ជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុត នៃប្រទេសរបស់គាត់ និង ការដោះស្រាយបញ្ហាដ៏រសើប ដូចជា បញ្ហាសមុទ្រចិនខាងត្បូង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូងរបស់គាត់ ទៅកាន់ប្រទេសចិន ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល។Anwar and Xi to strengthen economic ties

លោកនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានទៅដល់រដ្ឋធានីប៉េកាំង កាលពីថ្ងៃពុធ ហើយគាត់មានគម្រោងជួបជាមួយនឹងលោក ហ្សាវ ឡេជី (Zhao Leji) ប្រធានសភាជាតិរបស់ប្រជាជន និង នាយកប្រតិបត្ដិរបស់ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន ដែលជាក្រុមហ៊ុនម៉ៅការលើគម្រោងតភ្ជាប់ផ្លូវដែកឆ្នេរសមុទ្រខាងកើតរបស់ម៉ាឡេស៊ី។ លោក អានវ៉ា ក៏នឹងជួបលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅថ្ងៃសុក្រ នៅក្នុងដំណើរទស្សនកិច្ចរបស់គាត់ រយៈពេល៤ថ្ងៃ នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ។ ក្រៅពីនេះ លោកនាយករដ្ឋមន្រ្ដី អានវ៉ា ក៏នឹងចរចាជាមួយមេដឹកនាំពាណិជ្ជកម្មរបស់ចិន និង លោក លី គាង (Li Qiang) នាយករដ្ឋមន្រ្ដីចិន។

លោក ហ្សាមប្រ៊ី អាប់ឌូល កាឌា (Zambry Abdul Kadir) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានបញ្ជាក់ កាលពីថ្ងៃពុធ ថា លោកនាយករដ្ឋមន្រ្ដី អានវ៉ា នឹងបើកកិច្ចពិភាក្សាជាមួយនឹងប្រធានាធិបតីចិន ហើយគេរំពឹង ថា នឹងផ្តោតទៅលើវិធានការជាក់ស្តែង អាចអនុវត្ត នៅក្នុងវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនយោបាយ ការទប់ស្កាត់នឹងអំពើពុករលួយ និង បញ្ហាជាច្រើនទៀត។Malaysia's ports registered record-breaking numbers in 2021 - Maritime  Fairtrade

លោក អានវ៉ា បានជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្រ្ដីទី១០របស់ម៉ាឡេស៊ី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយគាត់កំពុងតែធ្វើឲ្យដំណើរទស្សនកិច្ចរបស់គាត់ ប្រឆាំងនឹងការនៅពីក្រោយឆាកសង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និង ចិន ដែលកំពុងតែតានតឹងឡើង។ បញ្ហានេះ ធ្វើឲ្យមានភាពស្មុគស្មាញយ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងការរក្សាទំនាក់ទំនងជាវិជ្ជមាន ជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក។

ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី នៅក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើង រហូតដល់២០៣,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ ប៉ុន្តែទោះជាយ៉ាងណា ក្រុងគួឡាឡាំពួរ ក៏នៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ខណៈទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២ កើនដល់ដល់៧២,៩ពាន់លានដុល្លារ កាលពីឆ្នាំមុន។It is high time to envision new ways to govern ports for sustainable growth

ម៉ាឡេស៊ី ក្លាយជាប្រទេសនាំចេញ Semiconductor ដ៏ធំបំផុតលំដាប់លេខ៦ នៅលើពិភពលោក ដោយមានទំហំ៦,៣ភាគរយ នៃចំនួនសរុបបន្ទះឈីបរបស់ពិភពលោក។ បន្ទះឈីបនេះ ក្លាយជាសមាសធាតុដ៏សំខាន់បំផុត សម្រាប់គ្រឿងអេឡិចត្រូនិកប្រើប្រាស់ប្រចាំថ្ងៃ ហើយវាក៏ក្លាយជាគោលដៅដ៏សំខាន់ សម្រាប់ការទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយមានបំណង ពន្យឺតដល់ការរីកចម្រើន លើវិស័យបច្ចេកវិទ្យារបស់ចិន ផងដែរ។

លោក ហ៊ូ ឈីវ ភីង (Hoo Chiew Ping) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បានបញ្ជាក់ ថា កិច្ចសហប្រតិបត្តិការបែបនេះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីខាងនយោបាយនោះឡើយ។ ប៉ុន្ដែប្រសិនបើម៉ាឡេស៊ី មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ជាពិសេស នៅក្នុងវិស័យបច្ចេកវិទ្យានោះ ក្រុងគួឡាឡាំពួរ នឹងមានការចាំបាច់ ត្រូវតែពិចារណា អំពីលទ្ធភាព នៃសម្ពាធរបស់សហរដ្ឋអាមេរិក ហើយត្រូវតែស្វែងរកខ្សែបន្ទាត់ដ៏ពិសេសមួយ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍ជាតិ ព្រោះវានៅតែអាចបញ្ចុះបញ្ចូល ទាំងសហរដ្ឋអាមេរិក និងចិន បាន។

លោក ង៉ូវ ចូវប៊ីង (Ngeow Chow Bing) នាយកវិទ្យាស្ថានសិក្សាពីចិន នៃសាកលវិទ្យាល័យ Malaya បានអះអាង ថា ការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់សហរដ្ឋអាមេរិក អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនមួយចំនួនរបស់ម៉ាឡេស៊ី ដែលបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ ដល់ប្រទេសចិន៕