អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលមានទីតាំងនៅស្រុកសូតនិគម ស្របលើផ្ទៃដីប្រមាណ៧៥០ ហិកតា មានចម្ងាយប្រមាណ៤០ គីឡូម៉ែត្រពីរមណីដ្ឋានអង្គរ សម្រេចលើការសាងសង់បាន៩០%ហើយ ខណៈដំណើរការតេស្តសាកល្បងនៅខែឧសភានឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ អាចឱ្យយន្តហោះចុះចតចំនួន៣៨ គ្រឿង ជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងអាចប្រើប្រាស់អគ្គិសនីពីបណ្តាញរបស់រដ្ឋ ចាប់ពីពេលនេះ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។
គួរបញ្ជាក់ថាព្រលានយន្តហោះខាងលើនេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយប្រើទុនវិនិយោគប្រមាណ៩០០លានដុល្លារ ពីក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ៕












