ប្រទេសថៃ ៖ និន្នាការក្តៅបំផុតមួយក្នុងឧស្សាហកម្មអចលនទ្រព្យថៃ គឺវិនិយោគិនចិនកំពុងទិញខុនដូទំនើបៗ និងផ្ទះវីឡាមានអាងហែលទឹកសម្រាប់វិនិយោគផង និងចូលនិវត្តន៍ផង ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត គឺវិនិយោគិនចិនបានទិញចម្ការទុរេនក្នុងតម្លៃខ្ពស់ទៀតផង ។

លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank ផ្នែកប្រឹក្សាយោបល់អចលនទ្រព្យបានថ្លែងថា ជនជាតិចិនបានទិញអចលនទ្រព្យនៅខេត្តភូកេតស្ទើរគ្រប់ប្រភេទដូចជា ខុនដូ ផ្ទះវីឡា ផ្ទះល្វែង ហើយរយៈពេលចុងក្រោយនេះ ពួកគេនាំគ្នាទិញចម្ការទុរេន ។ លោកថ្លែងថា ៖ «ជនជាតិចិនដែលទិញអចលនទ្រព្យទាំងនេះ ចាប់ផ្តើមដំបូង គឺការមកកម្សាន្តនៅប្រទេសថៃសិន បន្ទាប់មកទើបទិញអចលនទ្រព្យ ។ ពួកគេបានទិញផ្ទះល្វែងដើម្បីប្រកបអាជីវកម្មលក់ដូរឱ្យជនជាតិចិនគ្នាឯង រីឯខុនដូ និងផ្ទះវីឡា ទិញទុកជួលឱ្យជនជាតិចិន ហើយបច្ចុប្បន្ននេះ ពួកគេកំពុងស្វែងរកទិញចម្ការទុរេនដើម្បីនាំភ្ញៀវទេសចរចិនមកកម្សាន្តក្នុងចម្ការផងដែរ» ។Sao Chom at Suan Lung Jit, a Koh Chang Durian Farm - Year of the Durian

គួរបញ្ជាក់ថា ជនជាតិចិននាំគ្នាទិញចម្ការទុរេននៅប្រទេសថៃ មិនមែនទើបតែកើតឡើងទេ គឺពួកគេបានទិញចម្ការទុរេនតាំងពីមុនពេលផ្ទុះជំងឺកូវីដម៉្លេះ ហើយពេលនេះ ពួកគេចាប់អារម្មណ៍ទិញចម្ការទុរេនម្តងទៀត បន្ទាប់ពីចិនបានបើកប្រទេសឱ្យពលរដ្ឋខ្លួនអាចធ្វើដំណើរចេញទៅក្រៅប្រទេស ។ អាជ្ញាធរទេសចរណ៍ថៃប៉ាន់ស្មានថា នៅឆ្នាំ២០២៣នេះ ភ្ញៀវទេសចរចិននឹងមកកម្សាន្តនៅប្រទេសថៃ ស្មើប្រមាណពី៧លាន ទៅ៨លាននាក់ ។

កន្លងមក វិនិយោគិនចិនតែងទិញអាជីវកម្មពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ដូចជា ការជួលរថយន្ត ជួលទូក និងភោជនីយដ្ឋាន ប៉ុន្តែពេលនេះ ពួកគេហ៊ានទិញចម្ការទុរេនក្នុងតម្លៃខ្ពស់ចាប់ពី៣លាន ទៅ៥លានបាត/១រ៉ៃ ហើយមានទីតាំងនៅមិនឆ្ងាយពីខេត្តកូកេត ។Asia Durian Farm and Harvest - Asian Durian Cultivation Technology and  Durian Processing - YouTube

លោក Nattha Kahapana បន្តថា ៖ «ជនជាតិចិនទិញចម្ការទុរេនដែលគេបានដាំដុះរយៈពេលពី៤ ទៅ៥ឆ្នាំ ឬទិញចម្ការណាដែលអាចប្រមូលផលបានតែម្តង គឺពួកគេមិនទិញចម្ការទើបតែដាំទេ» ។

តាមទិន្នន័យរបស់សភាពាណិជ្ជកម្មចិនបង្ហាញថា ទុរេន គឺជាផ្លែឈើនាំចូលលំដាប់ទី១ របស់ចិន ក្នុងទឹកប្រាក់៤,០៣ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ហើយប្រទេសចិនបាននាំចូលទុរេនចំនួន៨,២៥សែនតោន ក្នុងនោះនាំចូលទុរេនពីថៃស្មើ៩៦% ។ ចិនកំពុងត្រៀមប្រមូលផលទុរេនជាលើកដំបូងក្នុងរដូវក្តៅនេះ ក្រោយពីបានដាំអស់រយៈពេល៤ឆ្នាំនៅកោះហៃណាន និងតំបន់ភាគខាងត្បូងប្រទេសចិន ។ បើទោះជាការប្រមូលផលទុរេនលើកដំបូងនេះមិនច្រើនប៉ុន្មាន ប៉ុន្តែគេសង្ឃឹមថា ក្នុងរយៈពេល៣-៥ឆ្នាំខាងមុខ ចិននឹងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត និងអាចទទួលបានប្រាក់ចំណូលចំនួន៥ពាន់លានយាន់នៅឆ្នាំ២០២៨ ៕ Pungent fruit has traditional roots across the region | Phnom Penh Postប្រភព ៖ The standard wealth