ប្រទេសសិង្ហបុរី ៖ Changi International Airport ឬអាកាសយានដ្ឋាន Changi ស្ថិតនៅប្រទេសសិង្ហបុរី ត្រូវបានវែបសាយឈ្មោះ Skytrax បានចាត់ចំណាត់ថ្នាក់ថា ជាអាកាសយានដ្ឋានល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៣ ។ មុននេះ អាកាសយានដ្ឋាន Changi បានគ្រប់គ្រងចំណាត់ថ្នាក់ទី១ ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ២០១៣-២០២០ ប៉ុន្តែចាប់ពីឆ្នាំ២០២១-២០២២ ជាអំឡុងពេលផ្ទុះជំងឺកូវីដ អាកាសយានដ្ឋាននេះមិនបានជាប់ចំណាត់ថ្នាក់ទី១ទេ ។Changi Airport regains crown, named world's best airport for 12th time |  The Straits Times

មុននឹងទទួលបានចំណាត់ថ្នាក់ទី១ ក្នុងឆ្នាំ២០២៣នេះ Changi ជាអាកាសយានដ្ឋានមួយដែលបានបង្កលក្ខណៈងាយស្រួលបំផុតដល់អ្នកដំណើរទូទាំងពិភពលោក ។ អាកាសយានដ្ឋាននេះបានសាងសង់ឡើងតាំងពីឆ្នាំ១៩៨១ មកម៉្លេះ ដែលបានអភិវឌ្ឍន៍ កែលម្អ និងសាងសង់បន្ថែមទៀតជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។ អាកាសយានដ្ឋាននេះមានទាំងអស់ 4 Terminal ហើយអាចទទួលអ្នកដំណើរប្រមាណ១៨ម៉ឺន៧ពាន់នាក់ក្នុង១ថ្ងៃ ។ កាលពីឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺកូវីដ មានអ្នកដំណើរមកកាន់អាកាសយានដ្ឋាន Changi រហូតដល់៦៨លាននាក់ឯណោះ និងមានជើងហោះហើរយ៉ាងច្រើនក្នុងមួយថ្ងៃៗ ។Welcome To Singapore Changi Airport

នេះជាមូលហេតុដែលធ្វើឱ្យអាកាសយានដ្ឋាន Changi បានជាប់ចំណាត់ថ្នាក់ទី១ ប្រចាំឆ្នាំ២០២៣ រួមមាន ៖

១-ការរចនាអាកាសយានដ្ឋានមានប្រសិទ្ធភាព ៖
នៅពេលឧស្សាហកម្មហោះហើរលូតលាស់ និងមានការប្រកួតប្រជែងគ្នាក្នុងតំបន់ ពិតណាស់ ប្រទេសសិង្ហបុរី ក៏ចង់ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មហោះហើរក្នុងតំបន់អាស៊ីផងដែរ ។ ដូច្នេះ សិង្ហបុរីបានដាក់គោលដៅរចនាការសាងសង់អាកាសយានដ្ឋាន ដូចជា កសាងអគារ Terminal 3-4 ឱ្យមានភាពខុសប្លែកគ្នាពីអាកាសយានដ្ឋានផ្សេងទៀត ដោយបង្កើតភាពទាក់ទាញលេចធ្លោជាមួយនឹងរូបរាងទំនើប ផ្តោតលើភាពទូលាយ និងក្រោមគំនិតការពារបរិស្ថាន ។ ហេតុនេះហើយគេឃើញថា អាកាសយានដ្ឋាននេះមានទីធ្លាសម្បូររុក្ខជាតិបៃតងច្រើនបំផុត ។Singapore's Changi Airport reclaims title as world's best

២-មានការគ្រប់គ្រង និងសេវាកម្មល្អ ៖
អាកាសយានដ្ឋាន Changi បានយកប្រព័ន្ធបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការគ្រប់គ្រងជាច្រើនផ្នែក ។ គេដាក់ឈ្មោះថា ជាអាកាសយានដ្ឋានទំនើបបំផុត ដែលអ្នកដំណើរអាច check in, បំពេញឯកសារចូលប្រទេសសិង្ហបុរី និងបានផ្តល់សេវាកម្មងាយស្រួលទៅកាន់អ្នកដំណើរ និងរហ័ស បើទោះជាមានអ្នកដំណើរច្រើនប៉ុនណាក៏ដោយ ។ ការផ្តល់សេវាកម្មរបស់មន្ត្រីអាកាសយានដ្ឋាននេះមានស្តង់ដារ សេវាកម្មល្អ រហូតដល់នៅឆ្នាំ២០២២ វែបសាយ Skytrax បានចាត់ចំណាត់ថ្នាក់ថា អាកាសយានដ្ឋាននេះមានបុគ្គលិកល្អបំផុតនៅលើពិភពលោកទៀតផង ។Changi Airport in Singapore - What to Expect at Singapore International  Airport – Go Guides

៣-លើសពីអាកាសយានដ្ឋាន ខណៈបានបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាង ៖
បើអ្នកដំណើរត្រូវផ្លាស់ប្តូរយន្តហោះនៅអាកាសយានដ្ឋាន Changi ដោយរង់ចាំជាច្រើនម៉ោង ពួកគេនឹងមិនធុញទ្រាន់ឡើយ ព្រោះក្នុងអាកាសយានដ្ឋាននេះមានអ្វីជាច្រើនទៀតដែលអ្នកដំណើរត្រូវធ្វើ ។ កាលពីឆ្នាំ២០១៩ អាកាសយានដ្ឋាននេះបានបើកផ្តល់សេវាកម្ម Jewel Changi Airport ជាអគារកញ្ចក់មានកម្ពស់១០ជាន់ ដែលសាងសង់ឡើងសម្រាប់ជាមជ្ឈមណ្ឌលហាងលក់ទំនិញផ្សេងៗ និងភោជនីយដ្ឋាន សរុបទាំងអស់២៨០ហាង ។About Singapore Changi Airport 🌏 | Changi Airport Group

អាកាសយានដ្ឋាននេះមានបរិយាកាសស្រដៀងគ្នានឹងហាងទំនើបធំៗ ហើយមានកន្លែងទាក់ទាញមួយឈ្មោះ Rain Vortex ឬទឹកធ្លាក់ដ៏ធំកម្ពស់៤០ម៉ែត្រ ព្រមទាំងមានស្ពានអាកាសទៀតផង ។ ក្រៅពីនេះ មានកន្លែង check in និងកន្លែងកម្សាន្តជាច្រើនទៀត មិនថាសួនច្បារ cactus មានកន្លែងដើរទស្សនាធម្មជាតិតាមអាកាស សួនផ្កា និងសួនមេអំបៅ ។My 27-Hour Vacation in Singapore's Changi Airport - The New York Times

លើសពីនេះ អាកាសយានដ្ឋាន Changi មានកន្លែងសម្រាប់កម្សាន្តផងដែរដូចជា រោងភាពយន្ត កន្លែងសម្រាកលំហែរកាយ កន្លែងម៉ាស្សា បន្ទប់លេងហ្គេម ព្រមទាំងមានផ្តល់ WiFi ដោយមិនគិតប្រាក់ដល់អ្នកដំណើរទូទាំងអាកាសយានដ្ឋាន ។ អ្វីគួរឱ្យចាប់អារម្មណ៍មួយទៀត គឺមានកន្លែងតាំងពិព័រណ៍ផងដែរ ជាក់ស្តែង នៅឆ្នាំ២០២៣ សិង្ហបុរីបានចាត់ពិធីបុណ្យ disney គម្រប់១០០ឆ្នាំ ។What Makes Singapore Changi Airport the Best International Airport?

តាមការរៀបរាប់មកនេះ ធ្វើឱ្យអ្នកដំណើរទាំងអស់ដែលបានមកដល់អាកាសយានដ្ឋាន Changi ពេញចិត្តដិតអារម្មណ៍ជាខ្លាំង ។ ការអភិវឌ្ឍអាកាសយានដ្ឋានឱ្យល្អ និងមានគុណភាពបែបនេះធ្វើឱ្យអាកាសយានដ្ឋាន Changi បានប្រមូលប្រាក់ចំណូលមហាសាលចូលប្រទេសសិង្ហបុរី ។ មិនតែប៉ុណ្ណោះ អាកាសយានដ្ឋាននេះមានគម្រោងពង្រីកអគារអ្នកដំណើរនៅថ្ងៃអនាគតផងដែរ ៕ ប្រភព ៖ Today bizview