ពោះតឹង ត្របកភ្នែកទន់ ពេលញ៉ាំបាយរួច ជាពិសេសប្រសិនជាញ៉ាំអាហារថ្ងៃត្រង់នៅការិយាល័យ នោះអ្នកនឹងអាចគេងលក់ឥឡូវដោយមិនបានដឹងខ្លួនឯងទេ។ រោគសញ្ញានេះគេហៅថា Food Coma។
តើ Food Coma ជាអ្វី? Food coma ឬ Postprandial somnolence គឺជាពាក្យវេជ្ជសាស្រ្តដែលប្រើដើម្បីសំដៅលើ ងងុយគេងបន្ទាប់ពីញ៉ាំអាហារ រឺបាយថ្ងៃត្រង់រួច។ ហេតុអ្វីបានជា Food Coma កើតឡើង?Why do I feel sleepy after I have breakfast? - Quora សន្លប់អាហារ កើតឡើងពីរាងកាយទទួលកាបូអ៊ីដ្រាតច្រើនចូលទៅក្នុងខ្លួន។ នៅពេលដែលវាចូលទៅក្នុងរាងកាយ វាជំរុញឱ្យខួរក្បាលប្រើប្រាស់ថាមពលកាន់តែច្រើនសម្រាប់ការរំលាយអាហារ។ នៅពេលដែលខួរក្បាលប្រើថាមពលច្រើនរាងកាយនឹងកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងផ្នែកផ្សេងៗ។ ដូច្នេះវាធ្វើឱ្យយើងមានអារម្មណ៍ថាគ្មានថាមពល និងងងុយគេង។ វាក៏មានកត្តាផ្សេងទៀតដែលពាក់ព័ន្ធដូចជា៖
-អាស៊ីតអាមីណូ tryptophan មកពីអាហារនេះជួយកាត់បន្ថយភាពតានតឹង និងបណ្តាលឱ្យងងុយគេង។
-ការសម្រាកមិនគ្រប់គ្រាន់
-ការញ៉ាំច្រើនពេកអាចបណ្តាលឱ្យការបញ្ចេញសារធាតុ serotonin និង melatonin ឬសារធាតុដែលទាក់ទងនឹងការងងុយគេងនិងការគេង។
-ធ្វើការងារធ្ងន់នៅពេលព្រឹក
តើធ្វើដូចម្តេចដើម្បីជៀសវាង Food Coma? យើងត្រូវជៀសវាងអាហារម្សៅ និងបង្អែម ដើម្បីកាត់បន្ថយបន្ទុកលើការរំលាយអាហារ ទំពារអាហារឱ្យបានហ្មត់ចត់ សម្រាកឱ្យបានគ្រប់គ្រាន់រាល់យប់៕Why Do I Feel Tired After Eating? Let's Look at Some Potential Causes