Home ព័ត៌មានអន្តរជាតិ ហ្វីលីពីននឹងនាំចេញទុរេនស្រស់លើកដំបូងទៅចិន

ហ្វីលីពីននឹងនាំចេញទុរេនស្រស់លើកដំបូងទៅចិន

66
0

្រទេសហ្វីលីពីន ៖ ប្រទេសហ្វីលីពីននឹងនាំចេញផ្លែទុរេនស្រស់លើកដំបូងទៅប្រទេសចិននៅចុងខែមីនា ឆ្នាំ២០២៣ នេះ ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយគ្នា ស្តីពីការនាំចេញទុរេនស្រស់ ។ កសិករដាំដុះទុរេន និងបណ្តាអ្នកនាំចេញទុរេន ដែលរស់នៅទីក្រុងដាវ៉ាវស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានសម្តែងការត្រេកអរដែលពួកគេអាចនាំចេញទុរេនស្រស់ជាលើកដំបូងទៅកាន់ប្រទេសចិន ។

John Tan អ្នកនាំចេញទុរេននិយាយថា ពួកគេកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានកសិកម្ម និងកសិករដាំដុះទុរេន ដើម្បីឱ្យប្រាកដចិត្តថា ទុរេនរបស់ហ្វីលីពីនមានគុណភាពល្អបំផុត ហើយបច្ចុប្បន្ននេះ មានវិនិយោគិនចិនជាច្រើននាក់ចាប់អារម្មណ៍ទុរេនហ្វីលីពីន ។Philippine durian growers still face challenges despite acquiring new  export markets in China – Manila Bulletin

Gerald Glenn Panganiban ប្រធានការិយាល័យឧស្សាហកម្មរោងចក្ររបស់ហ្វីលីពីនថ្លែងថា ក្នុងដំណាក់កាលដំបូងនេះ ប្រទេសហ្វីលីពីននឹងនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនប្រមាណ៥ម៉ឺនតោន ។ ចំណែកការនាំចេញទុរេនទៅកាន់ចិនក្នុងឆ្នាំ២០២៣នេះ នឹងស្មើទឹកប្រាក់១៥០លានដុល្លារអាមេរិក ហើយវានឹងជួយបង្កើតការងារក្នុងស្រុកដល់ពលរដ្ឋហ្វីលីពីនជាង១ម៉ឺនការងារផងដែរ ។

គួរបញ្ជាក់ថា ការនាំចូលទុរេនពីប្រទេសហ្វីលីពីនរបស់ចិន គឺជាផ្នែកមួយនៃគម្រោងនាំចូលផ្លែឈើរបស់ហ្វីលីពីន ដែលស្មើនឹងទឹកប្រាក់២.០០០លានដុល្លារអាមេរិក ហើយផ្លែឈើដែលហ្វីលីពីនបាននាំចេញទៅកាន់ចិន រួមមាន ផ្លែប័រ ចេក ម្នាស់ ល្ហុង និងដូងខ្ចី ៕Southeast Asia's Most Delicious Durian Destinations - KKday Blog

ប្រភព ៖ agrinewsthai