បឹងងពារាំង គឺជាសហគមន៍អភិរក្សជីវចម្រុះ ដោយមានការពារមេពូជត្រីពង ការពារព្រៃលិចទឹក ដែលធ្វើឱ្យតំបន់បឹងមានទំហំព្រៃលិចទឹកជាង៣.០០០ហិកតា បានទាក់ទាញប្រភេទសត្វស្លាបទឹក១៧៦ប្រភេទ មករកចំណីនៅទីនេះ។ វាក៏ជាជំរំបក្សីបក្សាចម្រុះពូជ និងចម្រុះពណ៌។ បឹងពារាំង បានក្លាយជាផលិតផលទេសចរណ៍ថ្មីទាក់ទាញភ្នែកទេសចរគួរឱ្យចង់គយគន់។ភាពរាំងស្ងួត​ធ្វើឱ្យ​ទឹក​ឡើង​កម្ដៅ​ គំរាមកំហែង​ជីវិត​ត្រីមេ​ពូជ​ក្នុង​ បឹងពារាំង | ភ្នំពេញ ប៉ុស្ដិ៍

លោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍បឹងពារាំង បាននិយាយថា សហគមន៍មាន បំណងចង់ឱ្យទេសចរចូលមកកម្សាន្តនៅទីនេះ។ យើងចង់ឲ្យតំបន់បឹងពារាំងទាំងមូលក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយ ក្រោយពីទេសចរបានទស្សនាប្រាសាទអង្គរវត្តរួច។ បើយើងទទួលបានភ្ញៀវច្រើន ប្រាក់ចំណូលបានពីភ្ញៀវច្រើន សមាជិកសហគមន៍ ក៏បានប្រាក់កម្រៃដើម្បីលើកកម្ពស់ជីវភាពគ្រួសារបានច្រើនដែរ។ ឆ្នាំ២០១៧ -២០១៨ សហគមន៍ទទួលភ្ញៀវទេសចរបរទេសបាន២៨០នាក់ និងភ្ញៀវទេសចរជាតិចំនួន១.៥០០នាក់។Merlplus.com | ព័ត៌មាន​សម្បូរ​បែប

ដោយសារទីនេះការពារពូជត្រីបានច្រើនប្រភេទ ការពារព្រៃលិចទឹកបានច្រើន ធ្វើឱ្យសត្វស្លាបចម្រុះ១៧៦ប្រភេទ បានមករស់នៅ និងជាកន្លែងរកចំណី។ សត្វកុកមាន៤ម៉ឺនក្បាល ទទាខ្យង មាន៥.០០០ក្បាល សត្វទុង មាន៣.០០០ក្បាល ត្រដក់២០គូ សត្វននាលពណ៌ មាន១.០០០ក្បាល ននាលពណ៌ស ១.០០០ក្បាល។ លោកសំណាង បានបញ្ជាក់ថា យើងចង់ប្រែក្លាយសហគមន៍ទេសចរណ៍បឹងពារាំង ឱ្យក្លាយទៅជាបន្ទាយសត្វស្លាបមួយដូចបន្ទាយសត្វស្លាបព្រែកទាល់ ព្រោះគេដឹងថា កាលពីទសវត្សរ៍៦០ និង៧០ ទីតាំងបឹងពារាំងនេះ គឺជាបន្ទាយសត្វស្លាបមួយយ៉ាងធំ៕បឹងពារាំងបឹង​អភិរក្ស​ជីវចម្រុះ​ពារាំង​មាន​សក្តានុពល​ទេសចរណ៍​ខ្ពស់​តែ​ខ្វះ​ការអភិវឌ្ឍ​