ក្រុមហ៊ុន Adidas បានបង្ហាញពីអាជីវកម្មរបស់ខ្លួនប្រចាំឆ្នាំ២០២២ ថា ក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណូលក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ចំនួន៤៨២លានយូរ៉ូ ក្រោយពីក្រុមហ៊ុនផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Yeezy និង Kanye West កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក ។

ប្រាក់ចំណូលរបស់ Adidas នៅឆ្នាំ២០២២ ដែលជាក្រុមហ៊ុនផលិតសម្ភារៈកីឡាសំខាន់ៗរបស់ប្រទេសអាល្លឺម៉ង់ ស្មើ២,២៥ម៉ឺនលានយូរ៉ូ កើនឡើងពីឆ្នាំ២០២១ ត្រឹមតែ៦% ប៉ុណ្ណោះ និងទទួលប្រាក់ចំណេញសុទ្ធតែ២៥៤លានយូរ៉ូ ដូច្នេះ វាបានធ្លាក់ចុះរហូតដល់៨៣% ពីឆ្នាំ២០២១ ។Adidas wonders what to do with Yeezy shoes after Ye split

តួលេខគួរឱ្យភ្ញាក់ផ្អើលនេះ ដោយសារមកពីកត្តាជាច្រើនយ៉ាង ជាពិសេស ការផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Kanye West និងបញ្ឈប់ការលក់ផលិតផល adidas Yeezy ហើយក្រុមហ៊ុនគ្មានផែនការណាមួយចំពោះផលិតផលដែលនៅសេសសល់នេះទេ ។ លើសពីនេះ ការផ្គត់ផ្គង់ផលិតកម្ម និងផលិតផលក្នុងស្តុកដែលក្រុមហ៊ុនបានផលិតលើសចំនួន ហើយមិនទាន់បានលក់ចេញ ការបិទហាងនានានៅប្រទេសរុស្ស៊ីដែលកំពុងមានសង្គ្រាមជាមួយអ៊ុយក្រែន ខណៈការលក់ផលិតផលនៅចិនមិនសូវល្អ បានធ្វើឱ្យក្រុមហ៊ុន Adidas បាត់បង់ប្រាក់ចំណូលតែម្តង ។

BjOrn Gulden ជា CEO របស់ Adidas បានបង្ហាញពីផែនការអនាគតរបស់ក្រុមហ៊ុនថា ៖ «នៅឆ្នាំ២០២៣នេះ គឺជាឆ្នាំដែលយើងត្រូវផ្លាស់ប្តូរសម្រាប់ជាមូលដ្ឋានគ្រឹះនៅឆ្នាំ២០២៤-២០២៥ ហើយយើងត្រូវកាត់បន្ថយផលិតផលក្នុងស្តុក និងបញ្ចុះតម្លៃ ដើម្បីឱ្យក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញនៅឆ្នាំ២០២៤ ។ Adidas មានវត្ថុធាតុដើមច្រើនដើម្បីជួយឱ្យក្រុមហ៊ុនទទួលបានជោគជ័យ ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺងាកមករកគោលដៅរបស់យើងដូចជា ផលិតផល អតិថិជន ហាងទំនិញ និងកីឡាករ» ។Read Yeezy News & Analysis | The Business of Fashion

គួរបញ្ជាក់ថា Adidas គឺជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលផលិតផលិតផលកីឡាជាច្រើនប្រភេទដូចជា ស្បែកជើង សម្លៀកបំពាក់ និងឧបករណ៍ផ្សេងទៀត ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Adidas បានបង្ហាញផលិតផលថ្មីរបស់ខ្លួនឈ្មោះ adidas Sportswear ជាសម្លៀកបំពាក់កីឡាសម្រាប់ការហាត់ប្រាណផងដែរ ៕
ប្រភព ៖ The standardpop