ភ្នំពេញ៖ ថ្លែងចេញពីខេត្តកំពង់ធំ ក្នុងឱកាសបុណ្យទន្លេ សម្តេសតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះ-ខេត្តកំពង់ធំ និងខេត្តកំពង់ធំ-ខេត្តកំពង់ឆ្នាំង។

សម្តេចបន្តថា ការដ្ឋានសាងសង់ពីខេត្តក្រចេះ មកកំពង់ធំ បានចាប់ផ្តើមហើយដើមឆ្នាំ២០២៣នេះ ខណៈផ្លូវ និងស្ពានតភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ នឹងចាប់ផ្តើមបើកការដ្ឋាននៅឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4sGGJwgjTEbTGu8iRpt-dhGJlNPdidGlTaRbfSTY8I-OR0lnFrDsitYVkZArdSPFTjyoXrPKsAZJD22vajXC1FsTxzs6wK2z2ITiEsTg_MaR3KsVlC5NfsTEsVKnIhaNA5hjyXlM2-AKiZqoOitQFxy3pUQgX8n-kgiTt_im3rJDQBVMNGMNFBWS3/s1280/photo_2023-03-10_10-42-03.jpg

សម្ដេចបញ្ជាក់ថា “ទន្លេសាប និងទន្លេមេគង្គ ដែលពីមុននេះ នៅឆ្ងាយពីគ្នា វាបានបង្ខិតមកជិតគ្នា តាមរយៈការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកដឹកជញ្ជូន”។

សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១,៧៦១ម៉ែត្របានចាប់ផ្តើមបើកការដ្ឋាន នៅដើមឆ្នាំ២០២៣នេះ។ ស្ពាននេះមានទីតាំងត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤។ គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន។

ផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺ ២៥០លានដុល្លារអាមេរិក ដោយបែងចែកទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQBBZojKAjV9mJxZ6f7xR77p0B3XvkD6KhwbCm7IFjK4CCi-zYqGPEBnIss6JXflhhud99agZPkCKYhLnC9lzS3afabpe-3WCiGzUCwKpIpOIYp7wiV9lYg0XZCjC0-ISwDGBLzMk4xqhdojll_jNRwGZQ7x4OW7y50eEU-K97wngjBlQVPz91eht5/s960/photo_2023-03-10_10-42-49.jpg