យោងតាមគណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់របស់ប្រទេសអាមេរិក បានឱ្យដឹងថា ក្រុមហ៊ុន Disney បានប្រមូលមកវិញសម្រាប់សម្លៀកបំពាក់កុមារប្រមាណជា៨៧០០០ឈុត ចូលមកស្តុកវិញ ក្រោយពីអ្នកជំនាញរកឃើញថា មានកម្រិតទឹកថ្នាំលើសកម្រិតដែលអាចប៉ះពាល់ដល់សុខភាពកុមារ។
ឈុតសម្លៀកបំពាក់ទាំងនេះ ត្រូវបានដាក់លក់តាំងពីឆ្នាំ២០២១ មកម្ល៉េះ ដោយមានតម្លៃចន្លោះពី៥ដុល្លារដល់ ២៥ដុល្លារ ដែលភាគច្រើនមាននៅតាមផ្សារធំៗរបស់អាមេរិក និងថែមទាំងក្នុងវេបសាយ Amazon ផងដែរ។
ក្រោមហ៊ុន Disney បានធ្វើការចេញមុខសុំទោស ហើយថែមទាំងឱ្យអ្នកដែលបានទិញសម្លៀកបំពាក់នោះ ធ្វើការផ្ញើរត្រលប់មកវិញ ហើយពួកគេនឹងសងជំនឿចិត្ត នូវតម្លៃដែលពួគគេបានចំណាយ។ ដោយឡែកសម្រាប់អ្នកដែលទិញតាមអនឡាយ ក្រៅពីសហរដ្ឋអាមេរិក សូមធ្វើការបោះចោលជាបន្ទាន់។
សូមជម្រាបថា ករណីដែលសម្លៀកបំពាក់បានដាក់លើសកម្រិតទឹកថ្នាំ វានឹងប៉ះពាល់ដល់សុខភាពស្បែក ជាពិសេសកុមារងាយគ្រោះ៕










