រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ថ្វីបើរុស្ស៊ី កំពុងតែផុងខ្លួន នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែ រកពេលដកខ្លួនថយចេញមិនរួចយ៉ាងណាក្ដី ប៉ុន្ដែមហិច្ឆតារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន នៅតែបន្ដអភិវឌ្ឍនាវាមុជទឹកដ៏ទំនើបបំផុត ដើរដោយថាមពលនុយក្លេអ៊ែរ ហើយសកម្មភាពបែបនេះ កំពុងតែធ្វើឲ្យមានអំណាចលោកខាងលិច មានការព្រួយបារម្ភយ៉ាងខ្លាំង។

ទស្សនាវដ្ដីព័ត៌មាន ប្រចាំសប្ដាហ៍របស់អាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ថា ការវិនិយោគ ទៅលើនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី កំពុងតែបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់សម្ពន្ធមិត្តរបស់លោកខាងលិច ក្រោយពេលនាវាមុជទឹករបស់ប្រទេសមហាអំណាចដែលបន្សល់កេរទុកតាំងពីសម័យសហភាពសូវៀតមួយនេះ ត្រូវបានដាក់ពង្រាយ នៅឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក និង នៅជិតបណ្ដាប្រទេស ជាសមាជិករបស់អង្គការណាតូ នៅតំបន់អឺរ៉ុប។Russia launches the world's longest nuclear submarine - Bellona.org
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែសម្លឹងមើលនូវការពង្រីកសមត្ថភាពយោធា នៅក្រោមបាតសមុទ្ររបស់កងទ័ពរុស្ស៊ី។ សកម្មភាពរបស់ក្រុងមូស្គូ កំពុងតែបង្កឱ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង នៅក្នុងចំណោមបណ្ដាប្រទេស និង សម្ពន្ធមិត្តរបស់អង្គការណាតូ។ ក្រុមជំនាញខ្លះ បានប្រៀបប្រដូចការវិនិយោគលើវិស័យយោធា នៅក្រោមបាតសមុទ្រ ទៅនឹងសកម្មភាព ធ្លាប់មើលឃើញ នៅក្នុងអំឡុងសង្គ្រាមត្រជាក់ រវាងប្លុកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក និង ប្លុកកុម្មុយនិស្ដ ដឹកនាំដោយសហភាពសូវៀត។Russia Deploys Nuclear Submarines Near North America and Europe, Raising  Security Concerns" - Monday India

លោក មីឆែល ផែធើរសុន (Michael Peterson) នាយកប្រតិបត្តិ នៃវិទ្យាស្ថានសិក្សាដែនសមុទ្ររុស្ស៊ី ធ្លាប់ប្រាប់ Newsweek កាលពីមុន ថា «យើងមើលឃើញ ថា នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយ នៅឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក នៅសមុទ្រមេឌីទែររ៉ាណេ និង កន្លែងផ្សេងៗទៀត នៅតំបន់អឺរ៉ុប។ សកម្មភាពបែបនេះ កំពុងតែឆ្លុះបញ្ចាំង អំពីការដាក់ពង្រាយនាវាមុជទឹក តាមបែបសម័យសហភាពសូវៀត នៅក្នុងសម័យសង្គ្រាមត្រជាក់។

មន្ទីរបញ្ចកោណ បានបញ្ជាក់ ថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានចាត់ទុកនាវាមុជទឹក ដើរតួនាទីយ៉ាងសំខាន់ សម្រាប់វិស័យការពារជាតិ។ ឃ្លាំងស្ដុកគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មាននាវាមុជទឹកបាញ់មីស៊ីលផ្លោងបាល្លិស្ទីក នាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវ និង នាវាមុជទឹក សម្រាប់វាយប្រហារ។ នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ បានបង្ហាញ ថា វាជាអ្នកផ្លាស់ប្តូរល្បែងសង្គ្រាមយុទ្ធសាស្រ្ដ ក្រោយពេលដាក់ឲ្យដំណើរការ នៅក្នុងអំឡុងឆ្នាំ១៩៤៥។Russia carries out nuclear submarine drills in Barents Sea | The Times of  Israel

បើតាមអង្គការគំនិតផ្ដួចផ្ដើមការគំរាមកំហែងនុយក្លេអ៊ែរ (NTI) ដែលជាអង្គការមិនរកប្រាក់ចំណូល កសាងដើម្បីសុវត្ថិភាពពិភពលោក បានឲ្យដឹង ថា សហរដ្ឋអាមេរិក មាននាវាមុជទឹក ដើរដោយថាមពលលុយក្លេអ៊ែរ ចំនួន៦៤គ្រឿង កំពុងដាក់ឲ្យដំណើរការ នៅក្នុងកងនាវារបស់ខ្លួន។ ចំណែករុស្ស៊ី មាននាវាមុជទឹក ប្រហែលជាង ៥៨គ្រឿង។

បើតាមទិន្នន័យរបស់អង្គការ NTI បានឲ្យដឹងទៀត ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកមាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់មីស៊ីលបាល្លិស្ទីក ចំនួន១៤គ្រឿង ឬ ជានាវាមុជទឹក ប្រភេទ Ohio-class (អូហាយ៉ូ-ក្លាស)។ នាវាមុជទឹកទាំងនេះ អាចប្រតិបត្ដិការលើសពី១៥ឆ្នាំ នៅក្នុងចន្លោះពេល ត្រូវយកមកជួសជុលឡើងវិញ ហើយជារឿយៗ ត្រូវបានដាក់ពង្រាយ សម្រាប់ការល្បាតទប់ស្កាត់សកម្មភាពអមិត្តផ្សេងៗ។Nuclear Submarine INS Arihant Successfully Test Fires Submarine Launched  Ballistic Missile In Bay Of Bengal

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មាននាវាមុជទឹកវាយប្រហារ ចំនួន៣ប្រភេទ រួមមាន Virginia (វីជីនៀ), Seawolf (ស៊ីវូលហ្វ៍) និង Los Angeles (ឡូស អែនជើឡែស)។ ប៉ុន្ដែក្រោមនៅក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរថ្មី ( START) រវាងសហរដ្ឋអាមេរិក និង សហព័ន្ធន៍រុស្ស៊ី បានចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១០ នៅទីក្រុងប្រាក ប្រទេសឆែក នោះ នាវាមុជទឹក ប្រភេទ Ohio-class អាចផ្ទុកមីស៊ីលបាល្លិស្ទីកផ្លោង SLBM ចំនួន២០គ្រាប់។ ប៉ុន្តែឥឡូវ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសនៅក្នុងសុន្ទរកថា ថ្លែងទៅកាន់សមាជិកសភារុស្ស៊ី កាលពីខែមុន ថា គាត់កំពុងតែផ្អាកការចូលរួមរបស់ប្រទេសរុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងគ្រឿងសព្វាវុធយុទ្ធសាស្ត្រ START នេះ។

បញ្ហានេះ ក៏ដោយសារតែរុស្ស៊ី ចង់ឲ្យកងទ័ពជើងទឹករបស់ខ្លួន មានកងនាវាមុជទឹកដ៏ធំសម្បើមបំផុត នៅលើពិភពលោក។ ឥឡូវនេះ ក្រុងមូស្គូ បាន និង កំពុងតែធ្វើយោធូបនីយកម្មឲ្យកាន់តែទំនើប ដល់កងនាវាមុជទឹករបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ជាមួយនឹងនាវាមុជទឹក បំពាក់ដោយមីស៊ីលផ្លោងបាល្លិស្ទីក ចំនួន១១គ្រឿង និង នាវាមុជទឹកវាយប្រហារ ដោយថាមពលនុយក្លេអ៊ែរ ចំនួន១៧គ្រឿង៕