ភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន តាមរយៈហ្វេសប៊ុកនាថ្ងៃទី៧ ខែមីនានេះ បានលើកឡើងថា កីឡាករខ្លាំងទើបគុនខ្មែរខ្លាំង” គុនខ្មែរខ្លាំងទើបប្រទេសដ៏ទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍កម្ពុជារបស់យើង។
ឧកញ៉ា ស្រី ចាន់ថន បានដកស្រង់សម្ដីរបស់ កីឡាករ Tiagoដោយបានលើកឡើងថា Tiago គាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតក្លិបថ្មីលំដាប់អន្តរជាតិមួយនេះ ហើយគាត់នឹងចូលរួមជាមួយក្លិបថ្មីរបស់យើងផងដែរ។ Tiago បាននិយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាខ្លាំងបំផុត។ លើសពីនេះទៅទៀគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរពេញបេះដូងរបស់គាត់។
Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះពិភពលោកមិនដែលដឹងនោះទេថា កម្ពុជាមានក្បាច់គុនដ៏ពិេសសអស្ចារ្យបែបនេះឡើយ។ ហើយគាត់ក៏មិនដែលឃើញប្រជាជននៃប្រទេសណាដែលមានភាពរួសរាយ និងពោពេញទៅដោយក្តីស្រលាញ់បែបនេះនាពេលកន្លងមកនោះទ
េ។
គាត់បាននិយាយពាក្យមួយឃ្លាថា “យើងគួរតែរស់នៅកន្លែងណាដែលគេស្រលាញ់យើង គេឲ្យតម្លៃយើង” ហើប្រទេសកម្ពុជាគឺជាកន្លែងដែលមានប្រជាជនស្រលាញ់គាត់ និងឲ្យតម្លៃគាត់ ដូច្នេះហើយគាត់ចង់មករស់នៅប្រទេសកម្ពុជានៅពេលអនាគត៕










