ជារៀងរាល់ថ្ងៃ តម្រង់នោមយើងត្រូវធ្វើការជាបន្តបន្តាប់ដើម្បីបំពេញទំនួលខុសត្រូវរបស់ពួកគេក្នុងការយកកាកសំណល់មេតាប៉ូលីស អាស៊ីត និងសារធាតុរាវលើស ចេញពីរាងកាយ។ ខាងក្រោមនេះជាទម្លាប់អាក្រក់ដែលអាចធ្វើឱ្យអ្នកខូចតម្រង់នោមដោយអចេតនា និងបង្កឱ្យមានជំងឺតម្រងនោម ដែលអ្នកត្រូវយកចិត្តទុកដាក់ជាពិសេស។
១.ផឹកទឹកមិនគ្រប់គ្រាន់៖ យោងតាមអ្នកជំនាញការផឹកទឹកអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរួមទាំងអត្ថប្រយោជន៍តម្រងនោមផងដែរ។ ដូច្នេះ ការផឹកទឹកតិចអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម។
២.ការទទួលទានជាតិស្ករច្រើនពេក៖ ដូចដែលយើងដឹងស្រាប់ហើយ ការទទួលទានជាតិស្ករច្រើនពេកអាចនាំឱ្យយើងធាត់ ដែលនាំឱ្យមានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងនាំឱ្យកើតជំងឺតម្រងនោម។
៣.ផឹកភេសជ្ជះដែលមានជាតិអាកុលច្រើនពេក៖ យោងតាមការសិក្សា ប្រសិនបើអ្នកផឹកស្រាលើសពី ៤ កែវក្នុងមួយថ្ងៃ នឹងធ្វើឱ្យអ្នកប្រឈមនឹងជំងឺតម្រងនោមរ៉ាំរ៉ៃទ្វេដង ក្រៅពីនេះស្រាក៏ប៉ះពាល់ដល់សម្ពាធឈាម ដោយហេតុនេះរំខានដល់មុខងារតម្រងនោម។

ជំងឺតម្រងនោមរ៉ាំរ៉ៃ (Chronic Kidney Disease) - រីសិន្ធ៤.គេងមិនគ្រប់គ្រាន់៖ អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Brigham and Women’s Hospital ក្នុងទីក្រុង Boston បានពិនិត្យមើលទម្លាប់នៃការគេងរបស់ស្ត្រីដែលបានចូលរួមក្នុងការសិក្សា ហើយបានរកឃើញថាអ្នកដែលគេងតិចពេកអាចជួបប្រទះនឹងការថយចុះមុខងារតម្រងនោមលឿនជាងអ្នកដែលបានគេងគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។
៥.បរិភោគអាហារកែច្នៃច្រើនពេក៖ ការទទួលទានអាហារកែច្នៃអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ព្រោះអាហារទាំងនេះមានអំបិល និងផូស្វ័រច្រើន ដែលជាកត្តាបង្កើនហានិភ័យនៃជំងឺតម្រងនោម។
៦.ការទទួលទានថ្នាំច្រើនពេក៖ មនុស្សជាច្រើនតែងតែមានទម្លាប់ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដើម្បីដោះស្រាយបញ្ហាឈឺក្បាល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រើថ្នាំនេះញឹកញាប់ពេក ឬប្រើខុសអាចមានគ្រោះថ្នាក់ដល់តម្រងនោម។
៧.ញាំអំបិលច្រើនពេក៖ អាហារដែលមានជាតិប្រៃខ្ពស់អាចបង្កើនសម្ពាធឈាម និងប៉ះពាល់ដល់មុខងារតម្រងនោម។ យោងតាមអ្នកជំនាញ ការទទួលទានអំបិលច្រើន ប៉ះពាល់ដោយផ្ទាល់ដល់តម្រងនោម បណ្តាលឱ្យមានការរីកធំ និងសរសៃនៃជាលិកាតម្រងនោម។
៨.ញាំប្រូតេអ៊ីនច្រើនពេក៖ ប្រូតេអ៊ីនអាចបណ្តាលឱ្យកម្រិតអាស៊ីតក្នុងឈាមកើនឡើងដែលបណ្តាលឱ្យមានអាស៊ីតមេតាប៉ូលីសដែលជាស្ថានភាពដែលតម្រងនោមមិនអាចយកអាស៊ីតចេញដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សរីរាង្គនៃរាងកាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZD3HfqBz_Z4Q8VZ2sD2XGvzS-Ovov8RsiDB57ByYWUs01-UEhyC1a7gVWIwN8D0WO_LPvwv3KPXnI-wb5Z6rzkjTVEAmz3l63R-Q2EUe4kKVMtZktZr_Ph3rd7Ql50GgboL92lSqxQueD9EkI134wgDdyKYyCm3BMaAXdwruDnvYMDH0gR_Ue7OMimg/s800/photo_2022-07-02_16-30-26.jpg ប្រភព៖ Phuntoday