ប្រទេសកូរ៉េខាងត្បូង ៖ លោក Park Jin រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសពីផែនការថ្មី ក្នុងការផ្តល់ប្រាក់សំណងដល់ជនរងគ្រោះដោយសារគេបង្ខំឱ្យប្រើប្រាស់កម្លាំងពលកម្ម និងធ្វើជាស្ត្រីបម្រើក្នុងអំឡុងពេលប្រទេសជប៉ុនកាន់កាប់អំណាចនៅកូរ៉េខាងត្បូងពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ។

ការស្នើផ្តល់ប្រាក់សំណងនេះ នឹងមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់ជប៉ុនទេ ពីព្រោះជាការស្នើសុំប្រាក់សំណងពីរដ្ឋាភិបាលកូរ៉េខាងត្បូងតែប៉ុណ្ណោះ ហេតុដូច្នេះហើយធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនមិនពេញចិត្ត និងបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនៅមុខក្រសួងការបរទេស ។ ពួកគេនិយាយថា ការដែលរដ្ឋាភិបាលកូរ៉េខាងត្បូងមិនស្នើសុំឱ្យជប៉ុនចូលរួមផ្តល់សំណងនេះ គឺធ្វើឱ្យជប៉ុនទទួលបានជ័យជម្នះរួចទៅហើយ ។ បើទោះជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនឯកជនជប៉ុននឹងស្ម័គ្រចិត្តចូលរួមផ្តល់ប្រាក់សំណងដែរ ។South Korean foreign minister to visit Washington next week

ទោះយ៉ាងណា ផែនការផ្តល់ប្រាក់សំណងនេះបានទទួលការឆ្លើយតបជាវិជ្ជមាន ក្រោយពីរដ្ឋមន្ត្រីការបរទេសជប៉ុនបង្ហាញក្តីរីករាយជាមួយផែនការរបស់ខាងត្បូង ក្នុងការផ្តល់ប្រាក់សំណងលើការខូចខាតដល់ជនរងគ្រោះ ដែលជប៉ុនបានបង្ខំឱ្យប្រើប្រាស់កម្លាំងពលកម្មក្នុងពេលសង្គ្រាម ។ រដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់ថា ការផ្តល់ប្រាក់សំណងលើកនេះនឹងជួយស្តារទំនាក់ទំនងឡើងវិញរវាងជប៉ុន និងកូរ៉េខាងត្បូង ក្រោយពីប្រទេសទាំងពីរមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ។Forging alliances: Britain and the US in the Korean War | HistoryExtra

កាលពីឆ្នាំ២០១៥ កន្លងមក រដ្ឋាភិបាលជប៉ុនក្នុងសម័យគ្រប់គ្រងដោយលោក Shinzo Abe ដែលបានស្លាប់ទៅហើយនោះ បានសម្តែងការសូមទោសដោយស្មោះ ព្រមទាំងបង្ហាញការទទួលខុសត្រូវ ដោយផ្តល់ប្រាក់សំណងដល់ជនរងគ្រោះកូរ៉េខាងត្បូងក្នុងសង្គ្រាម ។ ក្រោយមក រដ្ឋាភិបាលកូរ៉េខាងត្បូងបញ្ជាក់ថា កិច្ចព្រមព្រៀងគ្នានេះចាត់ទុកថាបញ្ចប់ហើយ ហើយកូរ៉េខាងត្បូងនឹងមិននិយាយរឿងនេះទៀតទេនាពេលបច្ចុប្បន្ន ៕Korean independence movement - Wikipedia ប្រភព ៖ Mono News