រដ្ឋធានីប៊ែរឡាំង៖ អាល្លឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេបំផុត នៅតំបន់អឺរ៉ុប ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងប៊ែរឡាំង ក្រោមការដឹកនាំរបស់លោកអធិការបតី អូឡាហ្វ សូលស៍ (Olaf Scholz) បានព្រមានធ្ងន់ ដល់រដ្ឋាភិបាលចិន ជុំវិញការលូកដៃចូលទៅជួយរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែមីនា ថា លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានព្រមានធ្ងន់ៗ អំពីផលវិបាកនានា ប្រសិនបើក្រុងប៉េកាំង សម្រេចចិត្តបញ្ជូនគ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោកអធិការបតី នៅតែមានសុទិដ្ឋិនិយម ថា ចិន នឹងមិនធ្វើដូច្នេះឡើយ។Germany's Olaf Scholz weathers shocks in turbulent first year | The Japan  Times

លោកអធិការបតីអាល្លឺម៉ង់ បានថ្លែង នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមរិក CNN ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ (វេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ក្រោយពេលគាត់ បានជួបពិភាក្សា ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

លោក ហ្វារីដ ហ្សាការៀ (Fareed Zakaria) អ្នកកាសែត និង ជាអ្នកធ្វើអត្ថាធិប្បាយនយោបាយរបស់ទូរទស្សន៍ CNN បានសាកសួរ ទៅកាន់លោកអធិការបតី នៅក្នុងបទសម្ភាន៍នោះ ថា តើអាល្លឺម៉ង់ អាចនឹងដាក់ទណ្ឌកម្មប្រឆាំងនឹងចិន ដែរឬទេ ក្នុងករណីក្រុងប៉េកាំងបញ្ជូនអាវុធឱ្យក្រុងមូស្គូ? លោកអធិការបតីអាល្លឺម៉ង់ រូបនេះ បានបញ្ជាក់ ថា «ខ្ញុំគិតថា វានឹងមានផលវិបាក។ ប៉ុន្តែបច្ចុប្បន្ន យើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដូចអ្វីដែលយើងបានបញ្ជាក់យ៉ាងច្បាស់រួចមកហើយ ថា រឿងបែបនេះមិនគួរឲ្យកើតឡើងនោះទេ»។About — Fareed Zakaria

ទោះជាយ៉ាងណា លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ មិនបានលម្អិត អំពីផលវិបាក តាមអ្វីដែលគាត់បានបានលើកឡើង នោះឡើយ។ អាល្លឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត នៅតំបន់អឺរ៉ុប និង ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៤ នៅលើពិភពលោក ហើយក្រុងប៊ែរឡាំង ក៏ជាដៃគូពាណិជ្ជកម្មធំជាងគេបំផុត ជាមួយចិន បើធៀបទៅនឹងបណ្ដាប្រទេសអឺរ៉ុប។

ការព្រមានរបស់លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានកើតឡើង ក្រោយពេលក្រុមមន្ត្រីអាមេរិក បានព្រមានជាបន្តបន្ទាប់ដល់ប្រទេសចិន កាលពីប៉ុន្មានសប្ដាហ៍មុននេះ ថា ក្រុងប៉េកាំង កំពុងតែពិចារណាបញ្ជូនគ្រឿងសឹកទំនើបៗរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ដោយរាប់បញ្ចូលទាំងគ្រាប់រំសេវផងដែរ។ ទោះជាយ៉ាងណា ការលើកឡើងរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យក្រុងប៉េកាំង ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយចាត់ទុកការចោទប្រកាន់ដោយឥតភស្ដុតាង និង កំពុងតែបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន នៅលើឆាកអន្តរជាតិ។

លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺង់ បានសង្កត់ធ្ងន់ ថា ក្រុងប៊ែរឡាំង នឹងបន្ដជួយដល់អ៊ុយក្រែន តាមអ្វីដែលពួកគេត្រូវការ។ រហូតមកដល់ពេលនេះ អាល្លឺម៉ង់ បានប្រកាសផ្ដល់រថក្រោះខ្លារខិន ជំនាន់ទី១ រាប់សិបគ្រឿង បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅចុងឆ្នាំ២០២៣នេះ៕We don't accept coercion,' China to US over accusations of weapons supply  to Russia