ប្រទេសថៃ ៖ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែលប្រទេសថៃមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកទេសចរណ៍ ហើយបានជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់ ។12 Top-Rated Cities in Thailand | PlanetWare

Kiplinger ជាទស្សនាវដ្តីវិភាគអាជីវកម្មរបស់អាមេរិកបានចាត់ចំណាត់ថ្នាក់ប្រទេសនៅលើពិភពលោក ដែលមានការចាយវាយតិចបំផុតសម្រាប់ភ្ញៀវទេសចរ ក្នុងនោះប្រទេសថៃស្ថិតនៅចំណាត់ថ្នាក់ទី៤ ដែលមានការចំណាយជាមធ្យមប្រមាណ៥២ដុល្លារអាមេរិកក្នុង១ថ្ងៃ, កន្លែងស្នាក់នៅជាមធ្យម២១ដុល្លារអាមេរិកក្នុង១ថ្ងៃ និងថ្លៃម្ហូបអាហារជាមធ្យម១៤ដុល្លារអាមេរិកក្នុង១ថ្ងៃ ។ ចំណែកប្រទេសជាប់ចំណាត់ថ្នាក់មានការចំណាយតិចបំផុតពីលេខ១-៣ រួមមាន ឡាវ តួកគី និងឥណ្ឌូណេស៊ី ។Thailand Tourism: Thailand to charge a fee of $9 from foreign tourists |  Times of India Travel

ការចាត់ចំណាត់ថ្នាក់បានបញ្ជាក់ថា បើទោះជាបច្ចុប្បន្ន តម្លៃសំបុត្រយន្តហោះមកកាន់ប្រទេសនៅអាស៊ីមានតម្លៃខ្ពស់ ប៉ុន្តែវាអាចជំនួសវិញនូវការចាយវាយផ្សេងៗ ខណៈថៃមានកន្លែងល្បីល្បាញជាច្រើនដូចជា ឆ្នេរខ្សាច់ វត្តអារ៉ាម ព្រះពុទ្ធរូប ម្ហូបអាហារឆ្ងាញ់ៗនៅតាមផ្លូវនៅក្រុងបាងកក ។ ដូច្នេះ មិនចម្លែកទេ ដែលថៃជាប្រទេសមានភ្ញៀវទេសចរមកកម្សាន្តច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ។The 7 Best Places to Visit in Northern Thailand

សម្រាប់ចំណាត់ថ្នាក់ គឺផ្អែកលើការចំណាយជាមធ្យមប្រចាំថ្ងៃនៅប្រទេសថៃ រួមទាំងកន្លែងស្នាក់នៅ ម្ហូបអាហារ និងការចំណាយលើការរស់នៅប្រចាំថ្ងៃ ប៉ុន្តែមិនផ្តោតលើសំបុត្រយន្តហោះទេ ខណៈតម្លៃសំបុត្រយន្តហោះខុសៗគ្នាអាស្រ័យលើពេលវេលានៃការធ្វើដំណើរ ប្រទេសចេញដំណើរ និងប្រទេសគោលដៅ ។

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបង្ហាញទៀតថា លើសពីនេះ ថៃត្រូវបានគេជ្រើសរើសជាប្រទេសគោលដៅទេសចរណ៍ដ៏អស្ចារ្យពី Grand Travel Award 2023 គូជាមួយប្រទេសអ៊ីតាលី ខណៈ Grand Travel Award រៀបចំពិធីប្រគល់ពានរង្វាន់ដ៏ធំសម្រាប់វិស័យទេសចរណ៍នៅប្រទេសស៊ុយអែត និងបានរៀបចំឡើងជារៀងរាល់ឆ្នាំ គឺតាំងពីឆ្នាំ១៩៩៣ មក ហើយប្រទេសឈ្នះ គឺមានការជ្រើសរើសពីក្រុមអ្នកធ្វើដំណើរជនជាតិស៊ុយអែត និងភ្នាក់ងារទេសចរណ៍ទូទាំងប្រទេស ។Things to Do and Best Places to Visit in Thailand - Thrillist

ការចាត់ចំណាត់ថ្នាក់នេះ លោកនាយករដ្ឋមន្ត្រីរីករាយណាស់ដែលវិស័យទេសចរណ៍ថៃបានជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់នាពេលកន្លងមក ។ ដូច្នេះ រដ្ឋាភិបាលនឹងផ្តល់ភាពសំខាន់ដល់វិស័យទេសចរណ៍ទាំងការអភិវឌ្ឍគុណភាព និងទាក់ទាញភាពសម្បូរបែបផ្នែកទេសចរណ៍ អភិវឌ្ឍន៍និងស្តារធនធានធម្មជាតិ ការការពារបរិស្ថានសម្រាប់ការលូតលាស់យូរអង្វែង ពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរថៃ និងបរទេស ។ លើសពីនេះ ថៃត្រូវផ្តោតលើការគ្រប់គ្រងផលិតផល សេវាកម្ម និងសំបុត្រធ្វើដំណើរមិនឱ្យថ្លៃ បើធៀបជាមួយប្រទេសផ្សេងៗ ។ ម្យ៉ាងទៀត ជនជាតិថៃអាចធ្វើដំណើរកម្សាន្តនៅថៃក្នុងតម្លៃទាបផងដែរតាមរយៈគម្រោង «យើងដើរកម្សាន្តទាំងអស់គ្នា» ដែលរដ្ឋាភិបាលបានគាំទ្រកន្លងមក៕Thailand

ប្រភព ៖ topnews