រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសរើសលោក វូ វ៉ាន់ ថុង (Vo Van Thuong) ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ក្រោយពីការប្រកាសលាលែងរបស់លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) កាលពីឆ្នាំមុន។

លោក វូ វ៉ាន់ ថុង (Vo Van Thuong) អាយុ ៥៣ ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីវ័យក្មេងបំផុត របស់វៀតណាមក្នុងប្រវត្តិសាស្ត្រ។ លោកបានសន្យាថា “រក្សាភាពស្មោះត្រង់ទាំងស្រុងចំពោះប្រទេសជាតិ ប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងខិតខំប្រឹងប្រែងបំពេញបេសកកម្មឱ្យបានល្អ ដែលបក្សកុម្មុយនិស្ត រដ្ឋ និងប្រជាជនប្រគល់ជូន”។New president of Vietnam nominated by Communist Party: Report | Politics  News | Al Jazeera

លោកបានសង្កត់ធ្ងន់ដែរថា៖ “ខ្ញុំនឹងលុបបំបាត់អំពើពុករលួយនៅគ្រប់កម្រិតនៃបក្សកុម្មុយនិស្ត ឱ្យបាន ព្រោះអំពើពុករលួយនឹងនាំឱ្យប្រទេសគ្មានការអភិវឌ្ឍទៅមុខ”។

មុននឹងឡើងមកធ្វើប្រធានាធិបតីលោក វូ វ៉ាន់ ថុង (Vo Van Thuong) ធ្លាប់ជាសមាជិកវ័យក្មេងបំផុតនៃការិយាល័យនយោបាយរបស់បក្ស ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ហើយក៏ជាសមាជិកអចិន្ត្រៃយ៍ដែលក្មេងជាងគេនៃលេខាធិការដ្ឋានបក្ស ចាប់តាំងពីឆ្នាំ១៩៧៦ មកផងដែរ៕Vo Van Thuong sworn-in as Vietnam's new president — Radio Free AsiaQuốc hội bầu ông Võ Văn Thưởng làm Chủ tịch nước | Chính trị | Vietnam+  (VietnamPlus)

ប្រភព RFA