ភ្នំពេញ, ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣៖​ ក្រុមការងាររបស់ក្រុមហ៊ុនលីកាចាកម្ពុជា​ Leekaja Beauty Salon សហការជាមួយនឹងអង្គការផ្កាយសមុទ្រ (ISF) បានផ្តួចផ្តើមរៀបចំយុទ្ធនាការ កាត់សក់ដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សរបស់អង្គការផ្កាយសមុទ្រចំនួន ១៥០នាក់ នៅក្នុងបរិវេណអង្គការ ផ្កាយសមុទ្រស្ទឹងមានជ័យ ។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌សង្គមរបស់ ក្រុមហ៊ុនលីកាចាកម្ពុជា Leekaja Beauty Salon ហើយជាមួយគ្នានេះដែរ ក៏បានគាំទ្រដល់ ការងាររបស់អង្គការផ្កាយសមុទ្រ ដើម្បីជួយលើកកម្ពស់សុខភាព និងអនាម័យរបស់សិស្ស ទៀតផង ។ គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនលីកាចាកម្ពុជាគឺជាសាខារបស់ Leekaja Beauty Salon ជាហាងសាឡនដ៏ល្បីល្បាញទូទាំងប្រទេសកូរ៉េជាមួយនឹងបទពិសោធន៍ជាង ៤៦ឆ្នាំ    ក្នុងការផ្តល់សេវាកម្មកាត់សក់ ច្នៃម៉ូតសក់ និងតុបតែងមុខ និងមានសាខាជាង ២០០នៅទូទាំងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1MMNhnMhzMeJi1RN8-AuAuhmSCAJXbsggPb4En0oYn5qK1SW6v2v_RSwu3Avfr-W8Qnlx7jU8WLRPdz5Nmm-6-ls91vv7Xkj5g6g9w_w0X5-AhjCyUp7gR3CO-99j1zgf2FbvXinNsLrXrUtvH8o--a8hF6iKa9OQX8Wj9pQYL9WBBSTXDjoDF7Al/s1280/photo_2023-03-02_11-15-17.jpg

កម្មវិធីនេះបានប្រព្រឹត្តរយៈពេលមួយព្រឹកពេញ និងមានការចូលរួមពី លោកស្រី ចាន់ទេវី ម្ចាស់ក្រុមហ៊ុន លីកាចា កម្ពុជា និងក្រុមការងារ អ្នកស្រីជួប វិច្ឆិកា ប្រធានអង្គការផ្កាយ សមុទ្រ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកអង្គការផ្កាយសមុទ្រផងដែរ ។

គួរបញ្ចាក់ផងដែរ នេះមិនមែនជាលើកដំបូងដែលក្រុមហ៊ុនលីកាចាកម្ពុជា​ Leekaja Beauty Salon បានជួយគាំទ្រដល់អង្គការផ្កាយសមុទ្រនោះទេ តួយ៉ាងគឺពួកគេក៏បានមកកាត់សក់ដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សរបស់អង្គការផ្កាយសមុទ្រជាង​១០០នាក់ កាលពីឆ្នាំកន្លងទៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja8hhDw1D9T0InoVwfyszfqTIuQURteTJ7lp_xZMXWrZyzH3IA3k8KwPmTBEPoaOyiJy0gJc1YoMIJTmQR2ySBA052vJcrnk9Pn0uHUu8gj7sD4J7Z8PzRNtBQToZYxLASALPNbzwAwhIvc9lXKkI4VL4eRhdD8-M1xLhQF-0GNAzvcuLpcTSnmKbj/s1280/photo_2023-03-02_11-15-15%20(2).jpg

ក្រៅពីការជួយកាត់សក់ ក្រុមហ៊ុនលីកាចា កម្ពុជាថែមទាំងបានចូលរួមជួយឧបត្ថម្ភជាថវិកា ស្បៀងអាហារមានដូចជា អង្គរ ទឹកត្រី ទឹកសុីអុីវ​មកកាន់អង្គការផ្កាយសមុទ្រផងដែរ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនលីកាចាកម្ពុជា​ Leekaja Beauty Salon សម្រាប់ការគាំទ្រដល់អង្គការផ្កាយសមុទ្រតាមរយៈយុទ្ធនាការកាត់សក់ជូនដល់សិស្សនេះ ។ ពួកយើងពិតជាសង្ឃឹមថាកិច្ចសហការរបស់ក្រុមហ៊ុនលីកាចាកម្ពុជា​ និងអង្គការផ្កាយសមុទ្រ នឹងបន្តរីកចម្រើនទៅមុខជាបន្តទៀត ។

លោកអ្នកក៏អាចរួមចំណែកជាមួយក្រុមហ៊ុនលីកាចាកម្ពុជា​ Leekaja Beauty Salon ផងដែរ ដើម្បីជួយគាំទ្រដល់អង្គការផ្កាយសមុទ្រ ដោយគ្រាន់តែស្កេន QR Code នេះដើម្បីធ្វើការ បរិច្ចាគ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjitfS-2jfAMfDHb8BfH-WYNtsF5e1mHYt0-TW3-PgLqHw34H2wcz_vCSAd4Mb8dX1dNy0Xk0Bf-MB5aivrfNGuWM9qqhFIYiqzfwqNY-NKJM_W8hTCT6jN6w3gw7gehrDnGON_XPPhoo9cCPylnmoXJhifwK0If1GefuJWskOqSiFmvphV-gVLK0Pt/s1280/2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP_FScfPuuY2UESvF8NaEZl1sqVUTk2EerwGGDtHKwVG2X8rldwcmuhSItIDvCTiT23eikg6_zTvmnIlCLmNne154Pu35guMtXlFhrKGMv50L0Gtxz7cmzlAx5DATnozU274tx7TMDcqsogvECeUK5lUZyU31NYZKn4P9xTuvXC28VwsABudLQXB3n/s1280/photo_2023-03-02_11-15-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7LYaN6rTw0PcYdNHmgjmqmlt03-TwmqDx0gQG5fimch5rZ8bKKsSmVo5K8rUGTJGTDBBomZHGLiUPZt97v6XzmxqC2CAmz_WSeWo9Lq5lzisNn8RqdyNhlZ2JJ0yEKRHFbC-XSU4kGvXnIiFiwvilqOJqnA6zSaNFUOTpUF4ubtggJEj2DwGIYTTX/s1280/photo_2023-03-02_11-15-14.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_ZjoVdoPisc3xgzvflCLcYQxivo9zN3a_zX-1ysnnXxoswKKcOvp1LTRfzG5uK9xmb3VQPixJgSzsGVe9q5Y5zr1q1O5ylkqjZz24Sg6nFE3mGJpql9vVslkbpYxXcKUrEeW6wI_1kvFycKsN5LBS15TGZFVuxeGjDntYHhfd-DdOOp8pzpRFrADR/s1280/photo_2023-03-02_11-15-13.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy8T3EFuWWkdXjC0OFJ5lk97822WYWmm5Bu4IM34LqrPlc4NidO8QTvOCSe3jn7mHO7KFiM6lfrrES4P-rCujKmCExwVc5kmGXZ1yYCevtMpVRjfEO-m4HOGvtd3EAwmaCwciF9G9MtkxTDz9MdWw-rlbEjLjaVHwq8UUycYWtE2ilOwXzs_Y4PrGc/s1280/photo_2023-03-02_11-15-13%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVUWDcZh336henQbNiPgDiOqoWg9CmyxeE9UN1MzvFgdNijQEFhkwRaCR6tKtSpFBec-kVHTXsdbZWu9izsqmkPzbbyAo46_3tjloUEIazXP5i9pKc0RcBqF4S4UhTrRKiBuHwfXNJz0UxspLIstdEVZxLysJcTfFV47_I3DHOOA0ZSH0n7bTaHHsp/s1280/photo_2023-03-02_11-15-12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIgh1gkuM2SkfIgXBySIe8DFOYJKi9VpMOB63SLZD-clwBIXo0mWuqDWrVzZxjVXf96Nki7gc37-kgymgXotfVLGmaQb8qhlT5oNiA4UqvVuylUQiKp2vrEPErWD1OAL2WxTqqOU_3lkJLSxv20_amSOI13IQKp9CiADIXnPYywY6-wHRdDcOREIXr/s1280/photo_2023-03-02_11-15-12%20(2).jpg