រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អស់រយៈពេលស្ទើរតែមួយឆ្នាំកន្លងមកនេះ ធ្វើឲ្យបណ្ដាប្រទេសលោកខាងលិច កំពុងតែខ្នះខ្នែងយ៉ាងខ្លាំង ជួយផ្គត់ផ្គង់គ្រឿងសឹកទំនើបៗ ដល់រដ្ឋាភិបាលក្រុងកៀវ ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ ប៉ុន្ដែអ្នកជំនាញរុស្ស៊ី បានអះអាង ថា រថក្រោះរបស់រុស្ស៊ី អាចប្រឈមនឹងវិបត្ដិធ្ងន់ នៅក្នុងការប្រយុទ្ធជាមួយនឹងរថក្រោះរបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់អ៊ុយក្រែន។

សារព័ត៌មាន Insider របស់សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា អ្នកជំនាញខាងវិស័យការពារជាតិរបស់រុស្ស៊ី មួយរូប បានអះអាង ថា សហរដ្ឋអាមេរិក បានសន្យាបញ្ជូនរថក្រោះដ៏ទំនើបរបស់ខ្លួន ប្រភេទ M1 Abrams ចំនួន៣១គ្រឿង ទៅឲ្យអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ រថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិក មានគុណភាពល្អ និង មានប្រសិទ្ធភាពប្រយុទ្ធខ្ពស់ជាងរថក្រោះរបស់រុស្ស៊ី។ ជាមួយគ្នានេះ កងទ័ពរបស់ក្រុងមូស្គូ មិនអាចផលិតអាវុធគ្រប់គ្រាន់ សម្រាប់ប្រឆាំងនឹងរថក្រោះដ៏ទំនើបរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែទោះជាយ៉ាងណា រថក្រោះ Abrams ត្រឹមតែ៣១គ្រឿង ទំនងជាមិនគ្រប់គ្រាន់ សម្រាប់ស្ថានភាពប្រយុទ្ធ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។George Santos Reveals That He Is an M1 Abrams Battle Tank | The New Yorker

បើតាមអ្នកជំនាញខាងវិស័យការពារជាតិរបស់រុស្ស៊ី បានឲ្យដឹង ថា រថក្រោះរបស់រុស្ស៊ី ទាបជាងរថក្រោះ M1 Abrams ដែលសហរដ្ឋអាមេរិក នឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នាពេលខាងមុខនេះ។ បន្ថែមពីលើនេះ រុស្ស៊ី មានការខ្វះខាតមីស៊ីល ប្រឆាំងនឹងរថក្រោះនិង រថពាសដែក សម្រាប់កាណុងរថក្រោះដែលត្រូវការ កម្ទេចរថក្រោះ Abrams និង រថក្រោះទំនើបៗរបស់លោកខាងលិចផ្សេងៗទៀត។

លោក រូស្លាន ពូខូវ (Ruslan Pukhov) នាយកមជ្ឈមណ្ឌលវិភាគយុទ្ធសាស្រ្ដ និង បច្ចេកវិទ្យា Thin Tank របស់រុស្ស៊ី បានប្រាប់ដល់សារព័ត៌មានរបស់រុស្ស៊ី Moskovsky Komsomolets (មូស្កូវស្គី កូមសូម៉ូឡែតស៍) ថា សូម្បីតែស៊េរី សម្រាប់នាំចេញក៏ដោយ រថក្រោះ Abrams M1A2 SEP មានអានុភាពខ្លាំងក្លា ជាងរថក្រោះរបស់រុស្ស៊ី។Defense, Trade and Foreign Policy: An Interview with CAST Director Ruslan  Pukhov - Politics Todayលោក Pukhov បានបន្ថែម ថា «ឥឡូវនេះ រថក្រោះរបស់រុស្ស៊ី កំពុងតែប្រើប្រាស់គ្រាប់កាំភ្លើង តាំងពីសម័យសហភាពសូវៀត។ ចំណែកសមត្ថភាពរបស់វា គឺគ្រប់គ្រាន់ សម្រាប់តែបាញ់កម្ទេចរថក្រោះ ដូចជា T-64 (តេ-៦៤), T-72, និង T-80 ដែលមានចម្ងាយជិតៗ ក្នុងអំឡុងពេលប្រយុទ្ធ។ ប៉ុន្តែការលេចចេញ នៃរថក្រោះរបស់លោកខាងលិច ដែលមានកាំភ្លើងដ៏ខ្លាំង ទប់ទល់គ្រាប់ផ្លោងពាសដែកទំនើបៗ និង ប្រព័ន្ធគ្រប់គ្រងនូវការបាញ់ អាចបាញ់បានឆ្ងាយ នៅក្នុងអំឡុងពេលរថក្រោះប្រយុទ្ធ។

ជាមួយគ្នានេះដែរ លោក Pukhov បានព្រមាន ថា រុស្ស៊ីនៅខ្វះខាតមីស៊ីល ប្រឆាំងនឹងរថក្រោះជំនាន់ទី៣ដ៏ទំនើប ស្រដៀងគ្នាទៅនឹងមីស៊ីលជេវេលីន (Javelins) ផលិតដោយសហរដ្ឋអាមេរិក ដែលកងទ័ពអ៊ុយក្រែន កំពុងតែប្រើប្រាស់ សម្រាប់បំផ្លិចបំផ្លាញរថពាសដែក និង រថក្រោះរបស់រុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណា រុស្ស៊ី ក៏មានមីស៊ីលនាំផ្លូវដោយឡាស៊ែរ Kornet (ខ័រណែត) ដ៏មានអានុភាព ដែលបានបង្ហាញ អំពីប្រសិទ្ធភាព ប្រឆាំងនឹងរថក្រោះ Merkava (មើរកាវ៉ា) របស់អ៊ីស្រាអែល នៅក្នុងអំឡុងសង្គ្រាមលីបង់ នាឆ្នាំ២០០៦ ផងដែរ។M1A2 Abrams Main Battle Tank | Military.com

រថក្រោះ M1 Abrams ប្រើប្រាស់ម៉ាស៊ីនទួប៊ីនHoneywell AGT1500 មានកម្លាំង ១ ៥០០សេះ អាចផ្ទុកទាហានចំនួន៤នាក់ រួមមាន មេបញ្ជាការម្នាក់ អ្នកបាញ់ម្នាក់ អ្នកដាក់គ្រាប់ម្នាក់ និង អ្នកបើកម្នាក់។ រថក្រោះផលិតដោយសហរដ្ឋអាមេរិក ប្រភេទនេះ មានប្រវែង ៩,៧៧ម៉ែត្រ ហើយវាផ្ទុកប្រេងឥន្ធនៈ ចំណុះ ១ ៩០៩លីត្រ ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងវិស័យការពារជាតិ ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន។ រថក្រោះស៊េរីនេះ ធ្លាប់ចូលប្រឡូក នៅក្នុងសង្គ្រាមជាច្រើន រួមមាន អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ អេហ្ស៊ីប និង យេមែន។

ដោយឡែករថក្រោះ T-80 បំពាក់ដោយម៉ាស៊ីន SG-1000 gas turbine T-80B ហើយវាត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងវិស័យការពារជាតិ ចាប់តាំងពីឆ្នាំ១៩៧៦ រហូតមកដល់បច្ចុប្បន្ន។ T-80 មានប្រវែង៩,៩ម៉ែត្រ ហើយវាមានតម្លៃ៣លានដុល្លារសហរដ្ឋអាមេរិក៕