ប្រទេសជប៉ុន ៖ លោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានថ្លែងក្នុងអំឡុងពេលលោកធ្វើដំណើរមកកាន់ប្រទេសជប៉ុន និងចូលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថា NATO នៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំជាមួយប្រទេសជប៉ុនបន្តទៀត ។
លោក Jens Stoltenberg បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Iruma ក្នុងខេត្ត Saitama ដើម្បីជួបជាមួយកងកម្លាំងស្វ័យការពារអាកាស និងទស្សនាយន្តហោះចម្បាំង និងអាវុធយុទ្ធភណ្ឌផ្សេងៗរបស់ប្រទេសជប៉ុនផងដែរ ។NATO chief Stoltenberg named Norway central bank chief

លោក Jens Stoltenberg ថ្លែងថា សង្គ្រាមនៅអ៊ុយក្រែន គឺជារឿងសំខាន់សម្រាប់ប្រទេសទាំងអស់ ដូច្នេះ NATO ស្នើសុំឱ្យមានការគាំទ្រពីជប៉ុន ។ លោកបានសរសើរជប៉ុនថា ជាមិត្តភក្តិចាស់ និងជាដៃគូដ៏មានប្រសិទ្ធភាពរបស់ NATO ។ ហេតុនេះ ការធ្វើដំណើរមកកាន់ប្រទេសជប៉ុនរបស់លោក គឺដើម្បីជំរុញសម្ព័ន្ធភាពដ៏រឹងមាំនេះបន្តទៀតរវាងប្រទេសជប៉ុន និង NATO ។The possibilities and limits of Japan-NATO cooperation | The Japan Times

លោកអគ្គលេខាធិការរូបនេះបានធ្វើដំណើរមកកាន់អាស៊ីខាងជើង ដើម្បីជំរុញសម្ព័ន្ធភាពជាមួយប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលប្រឈមមុខនឹងសង្គ្រាមនៅអ៊ុយក្រែន ។ ប្រទេសជប៉ុនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ជាមួយគ្នានេះ ជប៉ុនក៏បានផ្តល់ជំនួយយោធា ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុដល់អ៊ុយក្រែនផងដែរ តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ វាជាប្រតិបត្តិការពិសេសមួយដើម្បីលុបបំបាត់ការគំរាមកំហែងដល់សន្តិសុខដែលបង្កឡើងដោយរុស្ស៊ី ៕

ប្រភព ៖ TNN World