រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែការខឹងសម្បានឹងរដ្ឋាភិបាលក្រុងស្ដុកខម (Stockholm) មិនព្រមធ្វើបត្យាប័ន បញ្ជូនអ្នកដែលរងការចោទប្រកាន់ ពីក្រុងអង់ការ៉ា មកកាន់ប្រទេសតួកគី ទើបធ្វើឲ្យសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ស្ដីបន្ទោសដល់មេដឹកនាំប្រធានាធិបតី អេដូហ្គេន ហើយបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មជាថ្មី និង ហាមឃាត់ការលក់យន្ដហោះចម្បាំង ប្រភេទ F-16 ទៅដល់ប្រទេសមួយនេះ ប្រសិនបើនៅតែរារាំងដល់ស៊ុយអែត និង ហ្វាំងឡង់ដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh4230OxiN40n7wmUZvWY-4J6qC88Er43oXHpZ6qcFHPs00uq7_AA5h1hJNwBGECl6gA7FXoC7_WlIU3lPBkYlRJoUpzBl71PJxK5scSd9e1rECgqmveawVTqIZhMXszLfLDD6roYQ4FUTcft2uwMyV1zgH99ZVHZ2hgkJoEXYO4dE3eCXAdQt45dF/s653/photo_2023-02-01_05-16-10%20(2).jpg

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១ ខែកុម្ភៈ ថា លោក គ្រីស វ៉ាន់ ហូលឡែន (Chris Van Hollen) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានស្ដីបន្ទោស ដល់លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី ដោយសារតែរដ្ឋាភិបាលអង់ការ៉ារបស់គាត់ បានរារាំងដល់សមាជិកភាពរបស់អង្គការណាតូ សម្រាប់ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ហើយថែមទាំងបានអំពាវនាវឲ្យមានដាក់ទណ្ឌកម្មជាថ្មីបន្ថែមទៀត។

សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ រូបនេះ ក៏បានរិះគន់ ដល់ប្រទេសតួកគី សម្រាប់តួនាទីអវិជ្ជមានរបស់ក្រុងអង់ការ៉ា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIS) ជាពិសេស នៅក្នុងប្រទេសស៊ីរី។

លោក Van Hollen បានបញ្ជាក់ ថា «ខ្ញុំជឿ ថា លោក Erdogan បានធ្វើឱ្យប្រទេសតួកគី ធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងក៏កំពុងធ្វើជាសាក្សី អំពីរឿងនេះ ខណៈយើងកំពុងតែសម្លឹងមើលទៅលើការបោះឆ្នោត តាមអ្វីដែលគាត់បានអំពាវនាវឱ្យធ្វើឡើង នៅពាក់កណ្តាលខែឧសភា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQY7Q2IVeiozTUkgGPaKJ9MLsGzYFdwLQjz1LLq8KpFlQBzE7vqd7WjgpmybPdBhkTcrxbKfpSIST8_I20DaJTOTpt4FL-ZJLJFfbxwQaLuZ9T6Ee1Np1TlsrXLaUOPnBQ5ke6XNgp-mqbnZUMo2jTIIVrF3ZXMwfWxaFscx7WyPDqaPpmCrXg5vvK/s774/photo_2023-02-01_05-16-10.jpg

ជាមួយគ្នានេះ លោក Van Hollen បានលើកឡើង អំពីការចោទប្រកាន់ ប្រឆាំងនឹងអភិបាលក្រុងអ៊ីស្ដង់ប៊ូល (Istanbul) និង ការបង្រ្កាបរបស់ប្រធានាធិបតីតួកគី លោក Erdogan ទៅលើគណបក្សប្រឆាំង។ ដូច្នេះ គាត់ច្បាស់ណាស់ ថា ប្រធានាធិបតីតួកគី មិនលេងតាមផ្លូវច្បាប់បោះឆ្នោត ដោយសេរី និង យុត្តិធម៌នោះឡើយ។

លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី កាលពីសប្ដាហ៍មុន បានបញ្ជាក់ ថា ការបោះឆ្នោតសភា និង ប្រធានាធិបតី នៅក្នុងប្រទេសរបស់គាត់ អាចនឹងធ្វើឡើង នៅក្នុងខែឧសភា។

លោក អេក្រែម អ៊ីម៉ាម៉ូហ្លូ (Ekrem Imamoglu) អភិបាលក្រុងអ៊ីស្ដង់ប៊ូល កាលពីឆ្នាំមុន ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ ដោយសារតែការរិះគន់ ទៅលើក្រុមប្រឹក្សាបោះឆ្នោតកំពូលរបស់ប្រទេសតួកគី ក្រោយពេលគាត់បានអំពាវនាវឱ្យមានការបោះឆ្នោតមួយផ្សេងទៀត បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី លើគណបក្សរបស់លោក Erdogan ។ ប៉ុន្តែអ្វីដែលកំពុងតែធ្វើឲ្យក្រុមមន្ត្រីសហរដ្ឋអាមេរិក និង សមាជិកសភា ផ្ទុះកំហឹងនោះ គឺតួកគី នៅតែបន្ដរារាំងដល់ស៊ុយអែត និង ហ្វាំងឡង់ដ៍ ចូលរួមជាមួយនឹងសម្ពន្ធមិត្តរបស់អង្គការណាតូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY92helnNLOrksj4q0TY-zWiuDMkFSxhz-PHdHDzQ19WAS3gMyc2e_eF-HnH1s5QaWM--GJAl_3NvqfBFsObM645-a99dii1_VDneG5wOCGgeSx4TbCDFW6VUC3x9DJAh3eIJanqR8VQxAgpTPqtYX0HjoLGCMU8aB9u3rCPe2PeOmJGzNXXmE_zoW/s1200/photo_2023-02-01_05-16-11.jpg

ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក ប្រទេសលោកខាងលិច បានបញ្ចុះបញ្ចូលប្រទេសអឺរ៉ុបខាងជើងទាំងពីរនេះ ឱ្យដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការណាតូ។ ប៉ុន្តែតួកគី នៅតែទាមទារនូវការផ្ដល់សម្បទាន ពីហ្វាំងឡង់ដ៍ និង ស៊ុយអែត រួមទាំងការប្រគល់មនុស្ស ដែលក្រុងអង់ការ៉ា អះអាង ថា ជាក្រុមភេរវករនោះ បញ្ជូនមកកាន់ប្រទេសតួកគី។

ប្រទេសតួកគីបានគំរាមកំហែង ថា ការឈ្លានពានចូលទៅលើទឹកដី នាភាគខាងជើង ប្រទេសស៊ីរី គឺជាការប្រឆាំងនឹងក្រុមយុទ្ធជនឃឺដ ដែលបានបង្ហាញ ថា ជាដៃគូដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ។ ប៉ុន្ដែការការគំរាមកំហែងរបស់តួកគី ត្រូវបានផ្អាកទៅ សម្រាប់ពេលនេះ ក្រោយមានការព្រមានម្តងហើយម្តងទៀត ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និង មន្ទីរបញ្ចកោណ ប្រឆាំងនឹងការឆ្ពោះទៅមុខ ជាមួយនឹងប្រតិបត្តិការរបស់ក្រុងអង់ការ៉ា នៅតំបន់ភាគខាងជើង ប្រទេសស៊ីរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaBY5ZK4nkKqz7QvsuFLb9498BtFAqOMoZveVPEmWH5xD9qin1qQsiOUMxqnbU0vb7byLO7nSIrxgWrzMvr9BT6Vm3iTmDzn4OnJSkXQP-At8tDP4BuJ3yN5DQWp0atlEotiZ576VvFosZBbNN0DzTsdGFJsKDRnJdONpJIclBSACXVIOGN7f50umg/s1200/photo_2023-02-01_05-16-12.jpg

លោក គ្រីស វ៉ាន់ ហូលឡែន (Chris Van Hollen) ជាសមាជិកគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក មួយផងដែរនោះ បានសង្កត់ធ្ងន់ ថា «វាមានតម្រូវការចាំបាច់ ត្រូវសម្របសម្រួលជាមួយនឹងសហភាពអឺរ៉ុប ដើម្បីពិចារណា អំពីប្រភេទផ្សេងៗគ្នា នាពេលខាងមុខ ជាមួយនឹងលោក Erdogan ។ ប៉ុន្ដែប្រសិនបើប្រធានាធិបតីតួកគី នៅតែបន្ដរារាំង ដល់ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ចូលរួមជាមួយអង្គការណាតូ នោះ យើងចាំបាច់ត្រូវសម្លឹងមើល ទៅលើទណ្ឌកម្មជាច្រើនទៀត។ អ្នកបានដឹងច្បាស់ ថា សេដ្ឋកិច្ចរបស់តួកគី មិនស្ថិតនៅលើទម្រង់ដ៏អស្ចារ្យនោះឡើយ»។

សមាជិកព្រឹទ្ធសភារូបនេះ ក៏បានចង្អុលបង្ហាញ អំពីសំណើរបស់តួកគី នៅក្នុងការទទួលបានយន្តហោះចម្បាំង F-16 របស់អាមេរិក ផងដែរ។ កាលពីពេលមុន តួកគី ត្រូវបានលុបចេញពីកម្មវិធីយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក ដោយសារតែក្រុងអង់ការ៉ា បានទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ី ខណៈសម្ពន្ធមិត្តណាតូ បានបញ្ជាក់ ថា វានឹងគំរាមកំហែងដល់សន្តិសុខរបស់ពួកគេ។ ឥឡូវរដ្ឋបាលរបស់លោក បៃដិន បានគាំទ្រដល់ការលក់យន្ដហោះចម្បាំង F-16 មានតម្លៃ ប្រហែល២០ពាន់លានដុល្លារ។ សភាទាំង២ អាចនឹងជំទាស់ ប្រសិនបើតួកគី នៅតែបន្ដរារាំង ដល់ប្រទេសអឺរ៉ុបខាងជើងទាំង២នេះ៕