កោះ Eastern Island ដែលមានភាពល្បីល្បាញខ្លាំង ដោយសាររូបចម្លាក់ក្បាលថ្មហៅថា Moai រាយប៉ាយពាសមិនក្រោម ៩០០ នៅលើកោះនេះ បានធ្វើឱ្យមនុស្សមានភាពងឺឆ្ងល់ជាខ្លាំង តើជាក់ស្តែងគឺជាអ្វីដែលនៅពីក្រោមរូបសំណាកទាំងអស់នេះ។
រូបសំណាក Moaiនេះ មានទីតាំងស្ថិតនៅប្រទេសឈីលី ដោយជាទូទៅរូបសំណាកនីមួយៗ មានកំពស់ចាប់ពី ២ម៉ែត្រ ដល់២០ម៉ែត្រ។
ក្រុមបុរាណវិទូ បានប្រទះឃើញថា នៅក្រោមរូបក្បាលមនុស្សយក្សគឺមានតួខ្លួន ហើយតួខ្លួនរបស់វាមានលម្អទៅដោយគំនូរខ្វាត់ខ្វែង តែពួកវាត្រូវបានកប់យ៉ាងជ្រៅនៅក្រោមដី។
ពួកគេបានសាកល្បងរុករកទៅលើរូបក្បាលមនុស្សយក្សប្រមាណជា ១៥០រូប ស្ថិតនៅតំបន់ Rano Raraku ប្រទេសឈីលី។ ឆ្លងកាត់កំណាយជាច្រើនឆ្នាំ ទីបំផុតក្រុមបុរាណវិទូបានរកឃើញការពិតថា តួខ្លួនរបស់រូបក្បាលមនុស្សយក្សមានកម្ពស់ចាប់ពី ៧ម៉ែត្រឡើង ហើយមានទម្ងន់ជាង ៨០តោន។ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ទើបតួខ្លួនទាំងនោះត្រូវបានលិចបាត់នៅក្រោមដី បន្សល់ទុកតែក្បាល៕
ប្រភព៖ The Planted