បើនិយាយអំពីប្រទេសដែលមានតម្លៃរូបិយប័ណ្ណថ្លៃជាងគេបំផុតក្នុងពិភពលោកនោះ ច្បាស់ណាស់គឺគេប្រាកដជានឹកឃើញទៅដល់ប្រទេសគុយវ៉ែត ជាប្រទេសអ្នកមានមួយក្នុងចំណោមប្រទេសជាច្រើនទៀតនៅលើពិភពលោក ។ ប៉ុន្តែប្រសិនបើនិយាយអំពីប្រទេសដែលមានរូបបិយប័ណ្ណថោកបំផុតក្នុងពិភពលោកនោះ ប្រហែលជាមិនសូវមានអ្នកដឹង និងស្គាល់ច្រើននោះទេ ។
ប្រទេសដែលមានរូបិយប័ណ្ណថោកជាងគេបំផុតនៅលើពិភពលោកនោះគឺ ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថាមានអរិយធម៌ចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក មានទីតាំងស្ថិតនៅភាគអាស៊ីខាងលិច និងមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ។
កម្រិតជីវភាពក្នុងប្រទេសនេះវិញ ត្រូវបានគេដឹងថាប្រទេសអ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជាងគេបំផុតទាក់ទងនឹងទ្រព្យសម្បត្តិដ៏មានសក្ដានុពលពីធម្មជាតិដូចជា ទីតាំងស្ដុកប្រេងឆៅធំជាងគេទី៤របស់ពិភពលោក រួមជាមួយនឹងទីតាំងបម្រុងឧស្ម័នធម្មជាតិធំជាងគេទី២នៅលើពិភពលោក។
ដោយឡែក បើងាកមកមើលពីតម្លៃនៃរូបបិយប័ណ្ណនៅក្នុងប្រទេសនេះវិញ គឺមានតម្លៃថោកជាងគេក្នុងពិភពលោក ពោលគឺ ១ដុល្លារអាមេរិក = ៤១០០០ប្រាក់រៀលអ៊ីរ៉ង់ ឯណោះ បើប្រៀបនឹងលុយរៀលខ្មែរយើងវិញ ១ប្រាក់រៀលអ៊ីរ៉ង់ មិនស្មើ១រៀលខ្មែរយើងផង។
កត្តាដែលជំរុញប្រទេសនេះ ធ្លាក់ចូលវិបត្តិបែបនេះ ក៏ព្រោះតែប្រទេសអ៊ីរ៉ង់ ធ្លាប់ធ្លាក់ចូលទៅក្នុងវិបត្តិនៃសង្រ្គាមជាមួយអ៊ីរ៉ាក់ រួមទាំងរងការគំរាមកំហែងពីអ៊ីស្រាអែល និងរងគ្រោះអំពីសង្រ្គាមនុយក្លេអ៊ែរផងដែរ ទើបជាហេតុបណ្តាលឱ្យមានការខាតបង់យ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួនបែបនេះ៕
ប្រភព៖ Wikipedia










