ភ្នំពេញ៖ កាលពីពេលថ្មីៗនេះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹងជម្រាបជូនសាធារណជន និងម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ជ្រាបថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ រួមទាំងអាជីវកម្មអភិវឌ្ឍដីឡូត៍ជាដើម ដែលសត្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឱ្យមានអាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុពី ន.អ.ប

ទន្ទឹមនឹងនេះ​ ន.អ.ប ស សូមអញ្ជើញម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ចំនួន១៣ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ និងក្រុមហ៊ុនចំនួន០១ ត្រូវរួសរាន់ផ្ដល់ឯកសារតម្រូវផ្សេងៗ មក​​ ន.អ.ប ដូចមានកំណត់ក្នុងលិខិតលេខ៤២៧ ន.អ.ប​ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ដែលមានឈ្មោះ និងទីតាំងក្នុងតារាងបញ្ជីាងក្រោមឱ្យបានមុនថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ជាកំហិត។

ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប នឹងចាត់វិធានការរដ្ឋបាល និងផាកពិន័យអន្តរការណ៍ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ៕