ការ​សិក្សា​របស់​សកល​វិទ្យាល័យ Munster នៅ​ប្រទេស​អាល្លឺម៉ង់បាន​ឱ្យដឹង​ថ្មីៗ​នេះ​ថា ​ចំណោម​ភព​ទាំងឡាយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ភព​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ គឺ​ភព​ព្រហស្បតិ៍។How big is the Solar System? | BBC Sky at Night Magazine

ភព​ព្រហស្បតិ៍ ជា​ភព​ដែល​គ្រប​ដណ្ដប់​ដោយ​ឧស្ម័ន និង​មាន​ស្នូល​ភព​រឹង ដែល​មាន​ទំហំ​ធំ​​ជាង​​ភព​ផែនដី ចំនួន ២០​ដង ក្រោយពី​ការ​ចាប់​កំណើត​របស់​ព្រះអាទិត្យ រយៈ​ពេល ១លាន​ឆ្នាំ។ បច្ចុប្បន្ន ភព​ព្រហស្បតិ៍ មាន​ទំហំ​ធំ​ជាង​ផែនដី ៣១៨ ដង។

៤,៦ពាន់​លាន​ឆ្នាំ​មុន ប្រព័ន្ធ​ព្រះអាទិត្យ ប្រមូល​ផ្ដុំ​ដោយ​ឧស្ម័ន និង​ធូលី។ ព្រះអាទិត្យ​ចាប់​កំណើត​មុន​ភព​ផ្សេងៗ​ដែល​កកើត​ឡើង​ពី​ការ​ប្រមូល​ផ្ដុំ​នៃ​សមាស​ធាតុ ដែល​វិល​ជុំវិញ​ព្រះអាទិត្យ ក្នុង​សណ្ឋាន​ជា​កង​រង្វង់។ ដូច្នេះ គេ​សន្មត​ថា ភពឧស្ម័នយក្ស ឬ ភព​ព្រហស្បតិ៍ បាន​កើត​ចេញ​ជា​រូបរាង​ដំបូង​គេ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ប៉ុន្តែ​ចំពោះ​អាយុ​កាល​ជាក់​លាក់​របស់​វា គេ​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ទេ។Jupiter: A guide to the largest planet in the solar system | Space

ល្បឿន​នៃ​ការ​វិវឌ្ឍ​រីក​ធំ​របស់​ភព​ព្រហស្បតិ៍ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ហើយ​ក្រោយ​ពី​ព្រះអាទិត្យ​កកើត​បាន ៣-៤​លាន​ឆ្នាំ ទំហំ​នៃ​ភព​ឧស្ម័ន​យក្សមួយ​នេះ បាន​រីក​ធំ​ជាង​ភព​ផែនដី ៥០​ដង៕

ប្រភព៖ Space