ក្រោយពីជួយឱ្យអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភបលោក World Cup កីឡាករ Lionel Messi ស្របពេលដែលលិចដំណឹងល្ហៀងៗថា លោកជិតដល់ពេលចូលនិវត្តន៍ ថ្មីៗនេះ លោកបានសម្រេចចិត្តងាកទៅវិនិយោគលើកការបើកក្រុមហ៊ុនបច្ចេកវិទ្យា និងកីឡា។
ក្រុមហ៊ុនដែលលោក Lionel Messi ទើបតែបង្កើតមកនេះមានឈ្មោះថា “Play Time Sports-Tech HoldCo LLC” នៅ Sillicon Valley សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនវិនិយោគ ផ្ដោតទៅលើការច្នៃបច្ចេកវិទ្យា មកប្រើប្រាស់ជាមួយនិងកីឡា។
នេះពិតជាប្លែកម្យ៉ាងផងដែរ សម្រាប់កីឡាករដែលជិតចូលនិវត្តន៍ តែបែរជាងាកមករកវិស័យបច្ចេកវិទ្យាទៅវិញ ព្រោះថាកីឡាករបាល់ទាត់មួយចំនួនតែងតែទៅធ្វើគ្រូបង្វឹក ឬក៏ធ្វើជាអ្នកវិភាគផ្សេងៗនៅក្នុងវិស័យកីឡា នៅពេលដែលពួកគេចូលនិវត្តន៍៕
ប្រភព៖ Sport Techie










