កាលពីយប់មិញក្រុមតោកំណាចអង់គ្លេសបានយកឈ្នះក្រុមសេណេហ្គាល់ ក្នុងលទ្ធផល៣-០ នៅវគ្គ១៦ក្រុមចុងក្រោយនៃការព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសហ្គាតា។May be an image of 1 person, playing a sport and outdoors

នៅក្នុងការប្រកួតនេះ អង់គ្លេសធ្វើបានយ៉ាងល្អនៅវគ្គទី១ ដោយរកបាន២គ្រាប់ផ្ទួនៗគ្នា មុននឹងបន្ថែមគ្រាប់ទី៣ នៅវគ្គទី២។ ក្រោយទទួលបានជ័យជំនះនេះ តោកំណាចអង់គ្លេសនឹងត្រូវជួបម្ចាស់ការពារដំណែងជើងឯកចាស់បារាំងនៅវគ្គ៨ក្រុមចុងក្រោយ។ សម្រាប់ បារាំងបានបំបាក់ក្រុមប៉ូឡូញនៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣-១។

គួររំលឹកផងដែរថា ក្រុមទាំង៥ប្រកួតចុងក្រោយអង់គ្លេសឈ្នះបារាំងបានតែមួយលើកប៉ុណ្ណោះ ពោលគឺស្មើ១ ចាញ់៣៕May be an image of 3 people, people playing football and grass