សណ្ឋាគារដែលមានអាយុកាលចាស់ជាងគេបំផុតនៅលើពិភពលោក គឺសណ្ឋាគារ Nishiyama Onsen Keiunkan នៅប្រទេសជប៉ុន។ សណ្ឋាគារនេះមានទីតាំងមិនឆ្ងាយប៉ុន្មានទេ ពីភ្នំដ៏ល្បីល្បាញរបស់ជប៉ុនគឺភ្នំ Fuji ដោយសណ្ឋាគារចំណាស់ជាងគេលើពិភពលោកនេះ បានបើកដំណើរការអាជីវកម្មក្នុងគ្រឹស្កសរាជ ឆ្នាំ ៧០៥។The Nishiyama Onsen Keiunkan is the world's oldest hotel, founded in 705 AD  by Fujiwara Mahito. It is a hot spring hotel in Hayakawa, Y… | Hot springs,  Onsen, Hotel

សណ្ឋាគារ Nishiyama Onsen Keiunkan ត្រូវបាន Guinness World Records ទទួលស្គាល់ជាសណ្ឋាគារដែលមានអាយុកាលចំណាស់ជាងគេលើពិភពលោក ដែលកំពុងដំណើរការមកដល់សព្វថ្ងៃ។ លោក Fujiwara Mahito បានបង្កើតសណ្ឋាគារនេះឡើងនៅក្នុងគ្រឹស្កសរាជឆ្នាំ ៧០៥ ហើយវេលាក្រោយមកទៀត បានបន្តគ្រប់គ្រងដោយក្រុមគ្រួសាររបស់លោកអស់ ៥២ជំនាន់។Nishiyama Onsen Keiunkan - The Oldest Hotel In The World

សណ្ឋាគារចាស់ជាងគេលើលោកនេះ មានបន្ទប់សរុបទាំងអស់ចំនួន ៣៧បន្ទប់។ រាល់បន្ទប់ទាំងអស់នោះត្រូវបានគេរចនាតុបតែងតាមបែបប្រពៃណីបុរាណរបស់ជប៉ុន។ ចំពោះតម្លៃការគេងក្នុង១យប់ ត្រូវចំណាយចាប់ពី ៤០៨ដុល្លារអាមេរិកឡើងទៅ៕Nishiyama Onsen Keiunkan, Hayakawa Latest Price & Reviews of Global Hotels  2022 | Trip.comWorld's Oldest Hotel Is Japan's Nishiyama Onsen Keiunkan | Fortune

ប្រភព៖ Keiunkan