អ៊ុយក្រែន​នៅ​ពេល​នេះ​ដែរ​កំពុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ពិភពលោក ខណៈ​ពេល​ដែល​ប្រទេស​នេះ​ស្ថិត​ក្រោម​ការ​លុកលុយ​របស់​មហាអំណាច​រុស្ស៊ី។

ចំពោះ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អ៊ុយក្រែន​វិញ​ចាប់​ផ្ដើម​តាំង​ពី​ខែ​មេសា ឆ្នាំ១៩៩២។ នេះ​បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា

យ៉ាងណាមិញ អ៊ុយក្រែន​មិន​មាន​ស្ថានទូត​នៅ​កម្ពុជា​ទេ ដោយ​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​អឺរ៉ុប​ខាង​កើត​មួយ​នេះ​មាន​និវេសនដ្ឋាន ឬ ប៉ុស្តិ៍​នៅ​រដ្ឋធានី​ហាណូយ​ ប្រទេស​វៀតណាម។

ចំណែក​ឯ​កម្ពុជា​វិញ​ក៏​មិន​មាន​ស្ថានទូត​នៅ​អ៊ុយក្រែន​ដែរ។ កាល​ពី​ខែកុម្ភៈកន្លង​ទៅ ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ជនជាតិ​ខ្មែរ​មាន​ប្រមាណ​តែ ២៣នាក់​ប៉ុណ្ណោះ​ (អតីត​និស្សិត​សូវៀត​មាន​គ្រួសារ​នៅ​អ៊ុយក្រែន) ដែល​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​នេះ៕A brief history of the Ukrainian flag