អាំងទែប៉ូល (Interpol) ជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង កងកម្លាំងប៉ូលិស ព្រហ្មទណ្ឌកម្មនៃបណ្តាប្រទេសជាង១៨០នៅជុំវិញពិភពលោក។

ស្ថាប័ននេះគឺបានចាប់ផ្តើមកាលពីឆ្នាំ១៩១៤ នៅពេលសមាជមួយនៃប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ ដែលត្រូវបានចូលរួមដោយប្រតិភូមកពីប្រទេសសរុបចំនួន១៤ ត្រូវបានរៀបចំឡើងនៅបុរីរដ្ឋម៉ូណាកូ។Iran submits 'red notice' request to Interpol for arrest of Trump - Khmer Times

នាឆ្នាំ១៩២៣ ក្រោយការកើនឡើង នៃឧក្រិដ្ឋកម្មលក្ខណៈអន្តរជាតិ ដែលបានបង្កការប៉ះពាល់ជាចម្បងលើប្រទេសអូទ្រីស ក្រុមអ្នកតំណាងប៉ូលិសព្រហ្មទណ្ឌនៃ ប្រទេសចំនួន ២០ បានជួបគ្នានៅរដ្ឋធានីរបស់អូទ្រីស ហើយក៏បង្កើតឡើងនូវគណៈកម្មការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (ICPC) ក្នុងឆ្នាំនោះ តែម្តង ។

អាំងទែប៉ូល ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ឱ្យបានទូលំទូលាយតាមអាចធ្វើទៅបាន រវាងកងកម្លាំង ប៉ូលិសព្រហ្មទណ្ឌរវាងប្រទេសនីមួយៗ និងដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមមួយ សំដៅទប់ស្កាត់និងបង្រ្កាបឧក្រិដ្ឋកម្មអន្តរជាតិ។Interpol leads investigators to arrest 13 of the most wanted Latin American fugitives — MercoPress

ស្ថាប័ននេះ ផ្តោតលើប្រភេទធំៗចំនួន៣នៃសកម្មភាពឧក្រិដ្ឋកម្មអន្តរជាតិ។ ក្នុងនោះរួមមាន ភេរវកម្ម និងឧក្រិដ្ឋកម្មប្រឆាំងលើមនុស្សនិងអចលនទ្រព្យ ដូចជាបទល្មើសប្រឆាំងលើកុមារ, ការជួញដូរមនុស្ស, ការធ្វើអន្តោប្រវេសន៍ខុសច្បាប់, ការលួចយានជំនិះថ្លៃៗ, និងការលួចផ្ទាំងគំនូរ ល្បីៗជាដើម។

ក្រៅពីនេះគឺ បទឧក្រិដ្ឋផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា ដែលរួមមានការឆបោកតាមប្រព័ន្ធធនាគារ, ការលាងលុយ កខ្វក់, ពុករលួយ, និងការក្លែងបន្លំលុយឬវត្ថុផ្សេងៗ។ ចុងក្រោយគឺ បទឧក្រិដ្ឋគ្រឿងញៀន និងអង្គការឧក្រិដ្ឋកម្ម។

គួរបញ្ជាក់ផងដែរថា អាំងទែប៉ូល មានទីស្នាក់ការ កណ្តាលនៅទីក្រុងលីយ៉ុង (Lyon) នៃប្រទេសបារាំង ហើយវាជាស្ថាប័នប៉ូលិសតែមួយគត់ ដែលមានវិសាលភាពលាតសន្ធឹងពាសពេញ សកលលោក៕Interpol intercepts $83 million fighting financial cyber crimeThousands of police officers across Europe join INTERPOL operation against illicit firearmsINTERPOL marks a decade of tackling serious organized environmental crimeThousands of police officers across Europe join INTERPOL operation against illicit firearms

ប្រភព៖ Wikipedia