លោក ខាន់ ជេមស៍ បានបង្ហោះជារូបភាពមួយសន្លឹកបញ្ជាក់ឱ្យមហាជនអ្នកគាំទ្របានដឹងថា លោកពិតជាបានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេរយៈពេល ១០ ឆ្នាំពិតមែន។ លោកក៏បានអរគុណដល់ចាងហ្វាងផលិតកម្ម នាយប្រតិបត្តិផលិកម្ម និងក្រុមការងារផលិតកម្មសាន់ដេទាំងអស់ ដែលបានផ្ដល់ភាពកក់ក្ដៅចំពោះការសហការធ្វើការងាររួមគ្នាជាមួយលោក។May be an image of text

តាមដំណឹង  ផលិតកម្មចម្រៀងដែលតារាចម្រៀងប្រុសរូបត្រៀមបើកផ្ទាល់ខ្លួនមានឈ្មោះថា KHAN JAMES PRODUCTION ដោយលោកត្រៀមបណ្ដុះតារាចម្រៀងថ្មី និងកូនប្រុសទាំង ៤ររបស់លោកឱ្យក្លាយជាតារាប្រចាំផលិតកម្ម។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រគ្រប់កំពុងរង់ចាំមើលថា តើលោក ខាន់ ជេមស៍ ពិតជាត្រៀមវាយឡុកទីផ្សារចម្រៀងតាមរយៈផលិតកម្មផ្ទាល់មែនឬយ៉ាងណា? May be an image of 1 person and indoor

គួរបញ្ជាក់ផងដែរថា លោក ខាន់ ជេមស៍  ក៏ជាតារាជួរមុខដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយបទចម្រៀងមួយចំនួនរបស់លោក ក៏នៅតែបន្តមានកេរ្តិ៍ឈ្មោះបោះសម្លេងមកទល់បច្ចុប្បន្ន។ បទទាំងនោះរួមមាន៖ សម្រែកបេះដូវ, ទះថ្ពាល់ស្តាំអង្អែលថ្ពាល់ឆ្វេង និងធ្វើម៉េចបងមិនមែនជាប្រុសសម្ភារៈនិយមជាដើម៕