ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោក​របស់តៃវ៉ាន់​ បាននិយាយ​ថា ចិនគួរតែបញ្ឈប់ការគំរាមកំហែងផ្នែកកម្លាំងយោធា​របស់ខ្លួន​ ប្រឆាំងនឹងតៃវ៉ាន់ទៀតទៅ​ ហើយគួរតែ​រក្សាសន្តិភាព​ និងស្ថិរភាពវិញ​។ ការលើកឡើងរបស់មន្ត្រីក្រុងតៃប៉ិនេះ​ ស្របពេលដែលក្រុងប៉េកាំង​បង្កើន​សម្ពាធ​ផ្នែក​នយោបាយ ​លើ​តៃវ៉ាន់​ដែល​ចិន​បាន​អះអាង​ថា​ជា​ផ្នែកមួយ​របស់ខ្លួន​។China Conducts War Games, and Taiwan Is the Target - The New York Times

ចិន​ បានធ្វើសមយុទ្ធយោធា​នៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា​ ដើម្បីបង្ហាញការខឹងសម្បា​របស់ខ្លួន​ចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិរបស់​ប្រធានសភាសហរដ្ឋអាមេរិក​លោក ស្រីណាន់ស៊ី (Nancy)។ ចាប់តាំងពីពេលនោះមក​ ចិន​បានរក្សាសកម្មភាពយោធារបស់ខ្លួន​ បើទោះបីជាមាន​កម្រិតថមថយក៏ដោយ​។

រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការចិន​ដីគោករបស់តៃវ៉ាន់​លោក ឈីវ តៃសាន (Chiu Tai-san) បានលើកឡើងថា “តៃវ៉ាន់ ជំរុញឱ្យចិនដីគោក​ឈប់គិតពីរឿង​ប្រើកម្លាំង​ ប្រើអាវុធ​ទៀត និង​ត្រូវងាកមករក្សាសន្តិភាព​ និងស្ថិរភាពវិញ​។ គន្លឹះឆ្ពោះទៅសន្តិភាព​ គឺត្រូវបង្វែរផ្នត់គំនិតនៃការដោះស្រាយបញ្ហាដោយប្រើកម្លាំង​ ហើយក្រុងប៉េកាំងគួរតែដោះស្រាយការខ្វែងគំនិតជាមួយតៃប៉ិតាមរយៈ កិច្ចសន្ទនា​ដោយគ្មានដាក់លក្ខខណ្ឌជាមុន”។Beijing's South China Sea Aggression Is a Warning to Taiwan – Foreign Policy

ទន្ទឹមគ្នានេះ​ តៃវ៉ាន់ក៏សង្ឃឹមដែរថា​ ចិនអាចនឹងបន្ធូរបន្ថយលើវិធានការរឹតត្បិតក្នុងការធ្វើដំណើរ​ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ​ ដែលការធ្វើដូច្នោះនឹងបើកផ្លូវ​ឱ្យភាគីទាំងពីរ​អាចបន្តការផ្លាស់ប្តូរយោបល់​និងបង្កើតទំនាក់ទំនងវិជ្ជមានជាមួយគ្នា​។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានបដិសេធម្តងហើយម្តងទៀតនូវការចរចាជាមួយតៃវ៉ាន់ ដែលគ្រប់គ្រង​ដោយ​លោកស្រីប្រធានាធិបតី ឆៃ អ៊ីងវេន (Tsai ing-Wen) ដែលទីក្រុងប៉េកាំងចាត់ទុកជាអ្នកផ្តាច់ខ្លួននិយម​៕China begins biggest live-fire military drills around Taiwan

ប្រភព៖ CNA