ដើម្បី​ជា​ការ​ស្វាគមន៍ ឬ​គោរព​គ្នា លោក​អ្នក​ភាគ​ច្រើន​តែង​ចាប់​រលាក់​ដៃ​ នៅ​ពេល​ជួប​គ្នា​ម្ដងៗ។ ទោះ​ជា​យ៉ាង​ណា​នេះ ប្រហែល​ជា​មាន​ប្រិយមិត្ត​មិន​តិច​ទេ ដែល​មិន​ដឹង​ពី​ប្រវត្តិ​នៃ​ទំនៀម​មួយ​នេះ។

ការ​ចាប់​រលាក់​ដៃ​គ្នា ត្រូវបានប្រទះឃើញឆ្លាក់នៅលើរូប​ចម្លាក់​មួយ​ដែល​មាន​អាយុ​កាល​តាំងពី​សតវត្ស​ទី ៩ មុន​គ.ស​មក​ម្ល៉េះ។ ក្នុង​រូប​នោះ បាន​បង្ហាញ​ពី រូប​មេ​ដឹកនាំ​នគរ អាស់ សុី រី (Assyria) គឺ​ស្ដេច សាល មែន នេស ហ្សឺ (Shalmaneser) ទី ៣ បាន​ចាប់​ដៃ​មេដឹកនាំ បេប៊ី ឡុន (Babylon) ដើម្បី​បង្ហាញ​ពី​ការ​ចង​សម្ព័ន្ធ​ភាព​គ្នា។ នគរ​ទាំង​ពីរ​ស្ថិត​នៅ​ផ្នែក​មួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន។When Did We Start Shaking Hands? Plus The History Of 5 More Gestures | HistoryExtra

បន្ថែម​ពី​លើ​នេះ ក្នុង​កំណាព្យ​ក្រិក​ល្បី​ឈ្មោះ អុី ឡេត(Illiad) និង អូ ឌឺ សុី (Odyssey) របស់​អ្នក​និពន្ធ​ ហូម មឺរ(Homer) នៅ​សតវត្ស​ទី ៨​នៃ​គ.ស ក៏​បាន​រៀប​រាប់​ពី​ការ​ចាប់​រលាក់​ដៃ​ផង​ដែរ។ ក្នុង​នោះ ទំនៀម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​ការ​សន្យា និង​ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា ក្រោយ​មក ក្នុង​ផ្ទាំង​គំនូរ​សិល្បៈ​ជា​ច្រើន​របស់​ក្រិក​នៅ​សតវត្ស​ទី ៤ និង ៥ មុន​គ.ស ការ​ចាប់​រលាក់​ដៃ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​លា​គ្នា​រវាង​អ្នក​រៀប​នឹង​ស្លាប់ និង​សាច់​ញាតិ​របស់​ខ្លួន​ទៅ​វិញ។

ដោយ​ឡែក ក្នុង​សម័យ​អាណាចក្រ​រ៉ូម​បុរាណ​វិញ ការ​ចាប់​រលាក់​ដៃ​ត្រូវ​បាន​ចាត់​ទុក​ជា​និមិត្តរូប​នៃ​មិត្ត​ភាព និង​ភាព​ស្មោះ​ត្រង់។Handshake - Wikiwand

បើ​ទោះ​ជា​មាន​វត្តមាន​ទាំង​ពី​យូរ​យារ​ក្ដី ការ​ចាប់​រលាក់​ដៃ​ទើប​តែ​ចាប់​ផ្ដើម​មាន​ប្រជាប្រិយ​នៅ​អំឡុង​សតវត្ស​ទី ១៧​ប៉ុណ្ណោះ។ អ្នក​ប្រវត្តិសាស្ត្រ​ជា​ច្រើន​បាន​យល់ឃើញ​ដូច​គ្នា​ថា មូលហេតុ​ដែល​នាំ​មាន​ប្រការ​ដូច្នេះ គឺ​ដោយ​សារ​ទំនៀម​នេះ​បង្ហាញ​ពី​ភាព​ស្មើ​ភាព​គ្នា​រវាង​មនុស្ស​ និង​មនុស្ស ជាង​ទំនៀម​ផ្សេងៗ​ទៀត​ដូច​ជា​ការ​អោន​ក្បាល​គោរព ឬ​ដោះ​មួក​ជា​ដើម។ តាំង​ពី​ពេល​នោះ​មក ការ​ចាប់​រលាក់​ដៃ​គ្នា បាន​សាយ​ភាយ​ឥទ្ធិពល​ខ្លួន រហូត​ស្ទើរ​តែ​ក្លាយ​ជា​ទម្លាប់​ទូទៅ​សម្រាប់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន៕What's in a handshake? A clue to whether or not you're hirable

ប្រភព៖ History